ព័ត៌មាន
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
នៅថ្ងៃទី៩ ខែកញ្ញានេះស្អែក គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាសបើកដំណើរផ្លូវការផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិ ហើយតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ការបើកដំណើរការរយៈពេលជិត១ឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានទទួលអ្នកដំណើរអន្តរជាតិចេញចូលកម្ពុជាជិតពីរលាននាក់ និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ៥ភាគរយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នៅថ្ងៃទី៨ ខែកញ្ញា នេះថា នៅក្នុងដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរយៈពេល១ឆ្នាំនេះ ចំនួនអ្នកដំណើរមិនមានកំណើននោះទេដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែសន្ទុះការដឹកទំនិញ Cargo ចេញចូលកម្ពុជា គឺមានកំណើនកើនឡើងជាលំដាប់ ទន្ទឹមនឹងនេះអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បាននិងកំពុងបន្តសាងសង់បន្ថែម ឃ្លាំងផ្ទុកទំនិញទំនើបតាមស្តង់ដាអន្តរជាតិ និងបន្តសាងសង់រោងជាងជួសជុលយន្តហោះក្រោមកិច្ចសហការជាមួយប្រទេសសិង្ហបូរី ជាដើម។


សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ TIA លំដាប់ថ្នាក់ 4F បានសាងសង់នៅលើផ្ទៃដីសរុប ទំហំ២,៦០០ហិកតា នៅក្នុងដំណាក់កាលទី១ បានចំណាយថវិកាសាងសង់ជាក់ស្តែងអស់២,៣០០លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ក្នុងដំណាកកាលទី១ បានចំណាយពេលចំនួនជាង៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ មានសមត្ថភាពអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព ហើយបានប្រកាសបើកដំណើរការផ្តល់សេវាកម្មទទួលអ្នកដំណើរអន្តជាតិនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សមិទ្ធផលថ្មីមួយទៀត បានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូប នៃការរីកចម្រើនរបស់កម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣