ព័ត៌មាន
ថ្នាល Digital កំពុងជួយជំរុញល្បឿនផ្ដល់សេវាសាធារណៈតាមក្រសួង-ស្ថាប័នប្រកបដោយបរិយាបន្ន
សេវាសាធារណៈតាមប្រព័ន្ធអនឡាញ នៅតាមក្រសួងស្ថាប័ន កំពុងដើរតួនាទីសំខាន់សម្រួលភាពងាយស្រួលខ្ពស់ជូនពលរដ្ឋ ស្របតាមរដ្ឋាភិបាលឌីជីថល។
ការងារឌីជីថល គឺជាគន្លឹះអាទិភាពចម្បងមួយ ក្នុងចំណោមគន្លឹះអាទិភាពចម្បងទាំង៥របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

នៅតាមបណ្តាក្រសួងស្ថាប័ន្ថរដ្ឋមួយចំនួន ដែលជាស្ថាប័ន្ថមានមុខងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏បានបង្កើនសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងការធ្វើទំនើបកម្មនានា តាមរយៈប្រព័ន្ធឌីជីថល សំដៅធ្វើយ៉ាងណាសម្រួមភាពងាយស្រួលជូនពលរដ្ឋ ដោយផ្លាស់ប្តូរពីការទៅធ្វើសេវាដោយផ្ទាល់ដល់តាមទីតាំងរបស់អាជ្ញាធរ មន្ទីរ ឬក៏ក្រសួង ដោយជួសមកវិញដោយការស្នើសេវាតាមប្រព័ន្ធអនឡាញ តែម្តង ។
យន្តការនេះ ត្រូវបានធ្វើឡើងព្រមៗគ្នា ឆ្លើយតបឲ្យបានតាមតម្រូវការ និងភាពបត់បែបជាក់ស្តែង នៃការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ លើសេវាតម្រូវការនានា ទាំងសេវារដ្ឋបាល សេវាឯកសារ និងការបន្តអាជ្ញាបណ្ណ ឬសុពលភាពអាជីវកម្មជាដើម ។

លោកឡាយ អ៊េវិន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនពលរដ្ឋ តាមរយៈអនឡាញ ដោយអាជ្ញាធរបាននឹងកំពុងខិតខំបញ្ចៀបការយល់ដឹងឲ្យកាន់តែទូលំទូលាយទៅកាន់ពលរដ្ឋ ដើម្បីងាកទៅរកការស្នើសេវាតាមឌីជីថល។

ពលរដ្ឋ បានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នរដ្ឋ ដែលជាសេធិការរបស់រដ្ឋាភិបាល ដែលបានខិតខំនាំយកការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យទៅជាឌីជីថល ដែលវាជាផ្នែកមួយជួយបង្ខិតពលរដ្ឋ ឲ្យកាន់តែនៅគៀកគិតជាមួយនឹងមន្ត្រីបម្រើសេវា ពិសេសចំណេញទាំងពេលវេលា និងថវិកា ។
គួរបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ សម្តេចប្រមុខថ្នាក់ដឹកនាំ បានដាក់ចេញយកសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតទៅលើគន្លឹះអាទិភាពចម្បងទាំង០៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា៕ អត្ថបទ៖ លីហេង





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣