ព័ត៌មាន
អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ
អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចឲ្យផ្អាកដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូនៅក្នុងប្រទេសកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។ ការសម្រេចដ៏ម៉ឺងម៉ាត់នេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។
ក្រុមអ្នកនយោបាយ បានយល់ឃើញថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាផ្អាកដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូនៅក្នុងប្រទេស គឺជាការសម្រេចដ៏ត្រឹមត្រូវ ពីព្រោះល្បែងភ្នាល់តាមអនឡាញបានបង្កើតឲ្យមានបញ្ហាជាច្រើនដល់សង្គមជាតិ ហើយជាពិសេសក៏មានប្រជាជនមួយចំនួនបានចូលលេងផងដែរ បើទោះបីជាមានការហាមឃាត់ក៏ដោយ។ ខណៈ កម្ពុជា បានចាត់វិធានការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមនន៍អន្តរជាតិ និងជាពិសេសពីសំណាក់ប្រជាពលរដ្ឋនោះ ក្នុងនាមជាអ្នកនយោបាយ សូមគោរពកោតសរសើរសម្តេចធិបតីដែលបានសម្រេចបិទហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូផងដែរ។
អ្នកនយោបាយ បានលើកឡើងទៀតថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូនៅក្នុងប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រថ្មីបន្ថែមលើបញ្ហានៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ហើយការសម្រេចបិទ ហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូ គឺពិតជាត្រឹមត្រូវ និងមានសារប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន ខណៈរយៈពេលជាង១ឆ្នាំមកនេះ កម្ពុជាបានខិតខំក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា។
សូមជម្រាបថា ក្នុងចន្លោះពេលនៃការផ្អាកសម្ដេចធិបតីបានណែនាំឱ្យក្រសួងស្ថាប័នជំនាញរបស់រាជ រដ្ឋាភិបាលចាប់ផ្ដើមកសាង និងពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសមូលធនមនុស្សមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងពិចារណាសម្រេចអនុញ្ញាតឡើងវិញ។ បើមានកាស៊ីណូណាល្មើស គោលការណ៍នេះ នឹងប្រឈមការដកអាជ្ញាបណ្ណ និងវិធានការច្បាប់ផ្សេងទៀត។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានប្រែក្លាយការប្ដេជ្ញាចិត្ត ទៅជាលទ្ធផលយ៉ាងជាក់ស្ដែង ក្នុងបេសកកម្មបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មេក្លោង និងអ្នកពាក់ព័ន្ធទាំងជនបរទេស និងខ្មែរ ជាច្រើននាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ និងទៅអនុវត្តនីតិវិធីច្បាប់នៅប្រទេសសាមី ខណៈជនបរទេសប្រមាណជាង៤សែននាក់ត្រូវបានបណ្ដេញចេញ និងចេញដោយស្ម័គ្រចិត្តពីប្រទេសកម្ពុជា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣