ព័ត៌មាន
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
កិច្ចប្រជុំពិភាក្សាការងាររួមគ្នានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ទីស្តីការក្រសួងបរិស្ថាន ក្រោមការដឹកនាំរួមគ្នាដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំឱ្យមានគោលដៅលំហែបៃតងនៅតំបន់ការពារធម្មជាតិជីផាតនេះ ត្រូវបានធ្វើឡើងក្នុងទិសដៅចម្បងៗដូចជា៖
ការផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ជូនប្រជាសហគមន៍៖ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍ រក្សាបាននូវគុណតម្លៃ និងសម្រស់ធម្មជាតិ ព្រមទាំងទប់ស្កាត់ការទន្ទ្រានយកដីពីភាគីខាងក្រៅដោយខុសច្បាប់។
ការអភិរក្សធនធានធម្មជាតិ និងរក្សាអត្តសញ្ញាណដើម៖ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ រក្សាអត្តសញ្ញាណធម្មជាតិដើមនៃតំបន់ជីផាត និងទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមថែរក្សា ព្រមទាំងដាំដើមឈើបន្ថែម។
ការសម្រួលការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ៖ សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ដោយមិនប៉ះពាល់ដល់ការប្រកបរបរ ឬចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ឡើយ។
ការបង្កើតរបៀងទេសចរណ៍ធម្មជាតិ៖ ភ្ជាប់សក្តានុពលទេសចរណ៍ក្នុងតំបន់ ដូចជា ខ្នងផ្សារ, តេទឹកពុះ, ស្ទឹងពពក, អូរម្លូ និងអូរសរឡៅ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានច្រើនកន្លែង និងមកកម្សាន្តជាបន្តបន្ទាប់។
កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទាំងបីនេះ នឹងអភិវឌ្ឍន៍តំបន់ជីផាតឱ្យក្លាយជាគោលដៅលំហែបៃតងប្រកបដោយចីរភាព ជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន និងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិកម្ពុជា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣