ព័ត៌មាន
រយៈពេល ៣ឆ្នាំនៃអាណត្តិសម្ដេចធិបតី៖ ក្រសួងការងារចុះធ្វើអធិការកិច្ចតាមរោងចក្រសហគ្រាស ៣,៦ម៉ឺនលើក ដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចការងារតាមរោងចក្រ សហគ្រាសសរុបប្រមាណ ៣,៦ម៉ឺនលើក ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ការងារ ការគាំពារសិទ្ធិ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងារប្រមាណ ៣,៦ម៉ឺនលើក ក្រសួងបានសង្កេតឃើញលទ្ធផលសំខាន់ៗមួយចំនួនទាក់ទងការអនុលោមតាមច្បាប់កាន់តែល្អប្រសើរ។
លោកបន្តថា ភាគរយនៃរោងចក្រសហគ្រាសដែលអនុវត្តតាមច្បាប់ការងារ និងស្តង់ដាសុវត្ថិភាពការងារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការការពារសិទ្ធិ និងផលប្រយោជន៍ពីរបបសន្តិសុខសង្គមស្របតាមច្បាប់។
ការធ្វើអធិការកិច្ច និងការណែនាំអំពីការអនុវត្តច្បាប់ បានចូលរួមកាត់បន្ថយវិវាទការងាររួម និងជំរុញឱ្យមានកិច្ចសហការល្អប្រសើររវាងនិយោជក និងកម្មករនិយោជិត ដោយសារទំនាក់ទំនងវិជ្ជាជីវៈមានលក្ខណៈកាន់តែសុខដុមរមនា។
អ្នកនាំពាក្យក្រសួងការងាររូបនេះបានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងាររបស់ក្រសួង មិនមានគោលដៅផ្តោតសំខាន់តែលើការផាកពិន័យ ឬដាក់សម្ពាធលើរោងចក្រសហគ្រាសនោះទេ ប៉ុន្តែផ្តោតលើការចុះជួយណែនាំ សម្របសម្រួល និងជំរុញឱ្យនិយោជកយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ច និងការអនុវត្តច្បាប់ការងារ។
លោកបានលើកឡើងថា ការធ្វើឱ្យប្រព័ន្ធអធិការកិច្ចមានប្រសិទ្ធភាព និងកាត់បន្ថយបន្ទុកមិនចាំបាច់លើវិស័យឯកជន គឺជាផ្នែកមួយនៃការបង្កើតបរិយាកាសអាជីវកម្មដែលមានភាពអំណោយផល ស្របតាមគោលដៅលើកកម្ពស់ផលិតភាព ការទាក់ទាញការវិនិយោគ និងការរក្សាស្ថិរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព ការការពារសិទ្ធិកម្មករនិយោជិត និងការរក្សាបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អរវាងភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពផលិតកម្ម និងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយទំនុកចិត្ត ដែលអាចចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ដូច្នេះក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិថ្មីនេះ ការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ មិនត្រឹមតែផ្តោតលើការត្រួតពិនិត្យការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានបន្តវិវឌ្ឍទៅជាយន្តការជួយណែនាំ និងសម្របសម្រួល ដើម្បីឱ្យទាំងកម្មករនិយោជិត និងនិយោជកទទួលបានផលប្រយោជន៍ពីបរិយាកាសការងារដែលមានសុវត្ថិភាព ស្ថិរភាព និងអនុលោមតាមច្បាប់៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣