ព័ត៌មាន
កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត យោងតាមរបាយការណ៍វាយតម្លៃចុងក្រោយរបស់ស្ថាប័នវាយតម្លៃអន្តរជាតិ U.S News & World Report
ប្រជាជនកម្ពុជា ពិតជាមមានមោទកភាពជាតិយ៉ាងក្រៃលឺង និងបានចូលរួមអបអរសាទរ ជាមួយសមិទ្ធផលនិងជោគជ័តថ្មីបន្ថែមទៀត ដែលកើតពីផ្លែផ្កានៃសន្តិភាពនិងការខិខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដ៏ត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០។
សមិទ្ធផលដ៏គួរឱ្យមោទនភាពរបស់ប្រទេសនិងប្រជាជនកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិមើលឃើញ ថាជាលទ្ធផលកើតឡើងដោយផ្ទាល់ពី ស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ បង្កលក្ខណៈ ដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកម្ពស់ការអភិរក្សជីវៈចម្រុះ និងជីវភាពសហគមន៍មូលដ្ឋាននានា។ លើស ពីនេះ តំបន់លម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ កំពុងបង្ហាញសក្តានុពល និងការទាក់ទាញទេសចរណ៍ធម្មជាតិ ដែលជំរុញឱ្យកម្ពុជាបង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទី ទាំងជាតិនិងអន្តរជាតិដែលស្រឡាញ់ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថានបានល្អប្រសើរ ជាលំដាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញជាយុទ្ធសាស្ត្រយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍ សហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយទៅជាម្ចាស់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ផ្សារភ្ជាប់នឹងការការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។
គោរពតាមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថានកម្ពុជា កំពុងជំរុញយ៉ាងសកម្មលើការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ។
ការបង្កើតគោលដៅលំហែបៃតងនេះ ធ្វើឡើងស្របយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ផ្តោតលើមុំយុទ្ធសាស្ត្រទាំងបីគឺ «ស្អាត ភាពបៃតង និងចីរភាព» ក្នុងគោលបំណងកែប្រែជីវភាពប្រជាសហគមន៍ឱ្យមាន «ការងារបៃតង» និងចំណូលប្រកបដោយចីរភាព ជំនួសឱ្យការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំគោលដៅលំហែបៃតងរួចជាស្រេចនូវ ២ ទីតាំង និងមានផែនការដំឡើងទៅជា «របៀងលំហែបៃតង» ផ្សារភ្ជាប់គ្នាក្នុងខេត្តដែលមានសក្តានុពល។ ក្នុងពេលកន្លងមក ក្រសួងបានអនុវត្ត ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» (ខេត្តកំពង់ស្ពឺ) និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» (ខេត្តសៀមរាប) ហើយបន្ទាប់មក បានផែនពង្រីក និងតភ្ជាប់បន្ថែម តំបន់សក្តានុពលផ្សេងទៀត ដូចជា ភ្នំខ្នងផ្សារ និងតំបន់ ទេទឹកពុះ (ខេត្តកំពង់ស្ពឺ)។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថ្មីៗកន្លងមកនេះ ក្រសួងចំនួន៣ រួមមាន ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត (ខេត្តកោះកុង) ឱ្យទៅជា «គោលដៅលំហែបៃតង» គំរូ ថែមទៀត។













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣