ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានខិតខំ តស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក។
លើសពីនេះ ការពារធនធានធម្មជាតិក៏ជាចំណែកដ៏សំខានពីកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ទើបកម្ពុុជាទទួលបានលេខ១ស្ទួន ៣ដង លើកឆាកអន្តរជាតិ ជាប្រទេសមានបរិស្ថាន និងធនធានធម្មជាតិល្អជាងគេ ជាប្រទេសប្រើប្រាស់ដី និងធនធានធម្មជាតិដោយចីរភាព និងជាប្រទេសដែលមានអេកូទេសចរណ៍ស្អាតជាងគេនៅអាស៊ាន។ ទាំងនេះគឺកើតចេញពីការប្តេជ្ញារួមកម្លាំងគ្នាយ៉ាងសកម្មក្នុង ការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពីបងប្អូនទាំងអស់គ្នាព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
នាក្នុងឱកាសដ៏សែនកក់ក្តៅនេះ ឯកឧត្តម រដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងមានការរួមចំណែកមួយផ្នែកពីក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដែលអំណោយរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មធ្យោបាយធ្វើដំណើរ គ្រឿងម៉ាស៊ីន រថយន្ត១គ្រឿង និងថវិកាឧបត្ថម្ភ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងនាយពលទាហានទាំងអស់នៃយោធភូមិភាគទី១ បានសម្តែងនូវក្តីរំភើប និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះភាតរភាពស្មោះត្រង់ពីបងប្អូនសមរភូមិក្រោយក្រោមពាក្យស្លោក «សមរភូមក្រោយជួយសមរភូមិមុខ និងសមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ» ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។
គួររម្លឹកជូនផងដែរថា ជំនួបនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីនៃស្មារតី “សមរភូមិក្រោយ ជួយសមរភូមិមុខ“។ ទំនាក់ទំនង និងស្មារតីរួបរួមគ្នាយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារ និងកសាងជាតិ នឹងនៅតែស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣