ព័ត៌មាន
យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំសិក្សា២០២៦នេះ បានចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាមានច្រើន។
យុវជនប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ២០២៦ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់ BTVឲ្យដឹងថា នៅថ្ងៃនេះពួកខ្ញុំមកដាក់ពាក្យចូលរៀនជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្ដុះបណ្តាលបច្ចេកទេស ព្រោះជំនាញនេះពួកខ្ញុំស្រឡាញ់ចូលចិត្តតាំងពីក្មេង និងងាយរកការងារធ្វើ ស្របពេលប្រទេសជាតិកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់។ ហើយពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនជំនាញអគ្គិសនីឱ្យចេះពិតប្រាកដ។
លោក ម៉ោញ សំណាង អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រាប់BTVដែរថា សម្រាប់និស្សិតរៀនជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថាន NTTI ពេលរៀនចប់ពួកគេតែងតែមានឱកាសការងារធ្វើ ព្រោះតំរូវការទីផ្សារការងារផ្នែកអគ្គិសនី គឺមានច្រើន ពោលមានដូចជា៖ អគ្គិសនីកម្ពុជា អគ្គិសនីផ្គត់ផ្គង់ថាមពលនៅក្នុងឧស្សាហកម្ម និងអគ្គិសនីលើផ្នែកសូឡាជាដើម។
លោក ម៉ោញ សំណាង ក៏បានអំពាវនាវដល់យុវជនទើបប្រឡងបាក់ឌុបចប់ទាំងអ្នកប្រឡងជាប់ និងធ្លាប់ គួររៀនជំនាញអគ្គិសនី ដើម្បីទទួលបានចំណេះជំនាញមួយពិតប្រាកដ អាចរកប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គិសនីកម្ពុជា តាមរយៈបណ្តាញសង្គម បានអំពាវនាវដល់សិស្សទើបប្រឡងបាក់ឌុបចប់ មានបំណងចង់រៀនជំនាញអគ្គិសនី គឺអាចដាក់ពាក្យប្រឡងទទួលបានអាហារូបករណ៍នៅវិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី ដែលមានថ្នាក់បរិញ្ញាបត្ររងចំនួន១២០នាក់ និងវិស្វករអគ្គិសនីចំនួន៨០នាក់ ដែលកាលបរិច្ចេទ នៃការទទួលពាក្យប្រឡងចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៦។
គួរបញ្ជាក់ដែរថា ជំនាញអគ្គិសនីមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣