ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី។ ជំនួបនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសសអូស្ត្រាលីរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។
បើតាមក្រសួងការពារជាតិបានបញ្ជាក់ថា កិច្ចពិភាក្សារវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាជាមួយឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី គឺប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីរួមចំណែកដល់សន្តិសុខ សន្តិភាព និងវិបុលភាពក្នុងតំបន់។
តបតាមការអញ្ជើញរបស់ឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការនិងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងការពារជាតិបានបញ្ជាក់ថា នៅក្នុងដំណើទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងជួបពិភាក្សាការងារជាមួយមេបញ្ជាការប្រភេទទ័ពអូស្ត្រាលីមួយចំនួន។ ក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹងពិភាក្សាការងារ នៅក្នុងកិច្ចប្រជុំតុមូលផងដែរ។ នៅក្នុងកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរគ្រោងនឹងលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី (វិស័យសន្តិសុខលម្អសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការចែករំលែកព័ត៌មាន ការអប់រំ និង បណ្តុះបណ្តាលយោធិនអាជីព និងការអភិវឌ្ឍគោលនយោបាយការពារជាតិ) និងបញ្ហាសន្តិសុខតំបន់ជាដើម។
ក្រសួងការពារជាតិបានបញ្ជាក់ទៀតថា ដំណើទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីនៃទំនាក់ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីក ចម្រើនជាលំដាប់។ ការពង្រឹងទំនាក់ទំនងនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញការលើកកម្រិតទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» (Comprehensive Partnership) នៅពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣