ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងរ៉ែ អះអាងថា គម្រោងវារីអគ្គិសនីនៅខេត្តកោះកុង មិនមានការឈូសឆាយព្រៃលើសអ្វីដែលបានកំណត់
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ពុំមានការ ឈូសឆាយព្រៃលើសពីអ្វីដែលបានកំណត់ ដូចការចុះផ្សាយរបស់សារព័ត៌មាន Mongabay ឡើយ, ផ្ទុយទៅវិញគម្រោងទាំងពីរនេះបាន ចូលរួមចំណែកបង្កើនសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកនាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជុំវិញការចុះផ្សាយរបស់អង្គការក្រៅរាជរដ្ឋាភិបាលមួយនេះ ដែលមានរបៀបវារៈនយោបាយ ដោយមិនដែលចុះផ្សាយអ្វីល្អពីកម្ពុជានោះឡើយ ជាក់ស្តែងការចុះផ្សាយការធ្វើវារីអគ្គិសនីនៅខេត្ត កោះកុង ពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល ដែលមានអានុភាពផលិតថាមពលអគ្គិសនី៧០ មេហ្គាវ៉ាត់ និងគម្រោង វារីអគ្គិសនីស្ទឹងវាលថ្មកំបុត ដែលមានអានុភាពផលិតថាមពលអគ្គិសនី ១០០ មេហ្គាវ៉ាត់ ដោយមានការឈូសឆាយដីព្រៃ និងកាប់ឈើ ហួសពីបរិវេណអាងស្តុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
បញ្ហានេះ ឯកឧត្តមបានបញ្ជាបេសកកម្មចម្រុះមួយរួមមាន ក្រសួងរ៉ែ និងថាមពល, នាយកដ្ឋានវារីអគ្គិសនី និងអគ្គិសនីកម្ពុជា ចុះពិនិត្យជាក់ស្តែងនៅកន្លែងកំពុងសាងសង់ ក្នុងនោះកន្លែងដែលកំពុងសាងសង់វារីអគ្គិសនីនៅស្ទឹងឫស្សីជ្រុំកណ្តាល ក្នុងខេត្តកោះ កុង ពុំមានការឈូសឆាយព្រៃលើសពីអ្វីដែលកំណត់ ដូចការចុះផ្សាយរបស់សារព័ត៌មាន Mongabay ឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ស្របពេលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈឡើងថ្លៃនេះដែរ ក្នុងនោះថាមពលអគ្គិសនីមាន តួនាទីសំខាន់ណាស់ ទប់បញ្ហាវិបត្តិប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈកំពុងកើតមានឡើង និងជួយទប់លំនឹងសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ចុះផ្សាយរបស់សារព័ត៌មាន Mongabay ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងរ៉ែ និង ថាមពល និងក្រសួងបរិស្ថាន ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងវារីអគ្គិសនីស្ទឹងវាល ថ្មកំបុតរួមមាន៖ ១-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីទាំងពីរ បានចូលរួមចំណែកបង្កើនសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកលើការ នាំចូលអគ្គិសនីពីប្រទេសជិតខាង និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយធានាការគោរពបទប្បញ្ញត្តិ និងការអនុវត្តការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមយ៉ាងខ្ជាប់ខ្ជួន។ និងតាមដានជាប្រចាំនៅទីតាំងគម្រោងទាំងពីរ លើវឌ្ឍនភាពនៃការសាងសង់ ការអនុវត្តតាមស្តង់ដារ សុវត្ថិភាព និងលក្ខណៈបច្ចេកទេស។ ២-ការឈូសឆាយផ្លូវចូល រៀបចំទីតាំងស្តុកឈើ ទីតាំងយកថ្ម ទីតាំង យកដីគ្រួសក្រហមនៅក្នុងបរិវេណទីតាំងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គឺសម្រាប់ ធ្វើការប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើពីអាងស្តុកទឹកមុនទឹកលិច ជាចំណូលរបស់រដ្ឋ ដែលទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល និងសម្រាប់បម្រើដល់ការងារសាងសង់គម្រោងវារីអគ្គិសនីទាំងពីរតែប៉ុណ្ណោះ។ បញ្ហានេះ ក្រសួងរ៉ែ និងថាមពល និង ក្រសួងបរិស្ថាន បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មាន នាំឱ្យមានការយល់ច្រឡំ និងទស្សនៈអវិជ្ជមាន ចំពោះការអភិវឌ្ឍគម្រោង វារីអគ្គិសនី ដែលជាប្រភពថាមពលស្អាតរបស់កម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣