ព័ត៌មាន
កិច្ចប្រជុំទ្វេភាគីរវាង ក្រសួងសុខាភិបាលកម្ពុជា និងឡាវ នៅទីក្រុងគូឡាឡាំពួ
ទីក្រុងគូឡាឡាំពួ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសណ្ឋាគារ JW Marriott ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Baykham Khatthiya រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងប្រទេសទាំងពីរ។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើការរៀបចំពង្រាង និងឈានដល់ការរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ដែលបានពិភាក្សា និងសម្រេចសេចក្តីព្រាង MoU នេះកាលពីខែកក្កដា ឆ្នាំ២០២៦។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះនឹងក្លាយជាក្របខ័ណ្ឌការងារដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពនានា រួមមាន៖ ការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង, ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឆ្លងដែន, សុខភាពមាតា និងទារក, សុវត្ថិភាពម្ហូបអាហារ, ការធានាគុណភាពឱសថ, និងការអភិវឌ្ឍធនធានមនុស្ស។
បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខសុខភាពតំបន់ លើការសម្រួលបទប្បញ្ញត្តិនាំចេញ-នាំចូលឱសថ, ការចុះបញ្ជីឱសថ, និងការបណ្តុះបណ្តាលបច្ចេកទេសរួមគ្នា ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងពីរ។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣