ព័ត៌មាន
សាកលវិទ្យាល័យកូរ៉េ ចង់ជួយនិស្សិតកម្ពុជាបានសិក្សាជំនាញ AI និងជំនាញបច្ចេកទេស
ភ្នំពេញ៖សាកលវិទ្យាល័យជាតិឆុនប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលផ្ដោតលើជំនាញឯកទេសផ្នែក Semi-conductor (ឯកទេសផ្នែកផលិតផលពាក់កណ្តាលសម្រេច) និង Physical AI (បញ្ញាសិប្បនិម្មិតរូបវន្ត) បានបង្ហាញបំណងបន្តជួយនិស្សិតកម្ពុជា បានសិក្សាលើជំនាញទាំងពីរនេះ ខណៈប្រទេសនីមួយៗនៅលើពិភពលោក ចង់បានធនធានមនុស្សចេះជំនាញទាំងនេះ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិឆុនប៊ុក (Jeonbuk National University) លោកបណ្ឌិត O-Bong Yang បានឲ្យដឹងថា
សាកលវិទ្យាល័យឆុនប៊ុក កំពុងមានកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជា ហើយក៏មានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយសាកលវិទ្យាល័យដទៃទៀតនៅកម្ពុជា ។
លោកបណ្ឌិត ក៏បានបង្ហាញបំណង និងចង់ឃើញនិស្សិតកម្ពុជាកាន់តែច្រើន អាចបន្តការសិក្សា នៅក្នុងសាកលវិទ្យាល័យជាតិឆុនប៊ុក ជាពិសេសលើមុខវិជ្ជា Semi-conductor និង Physical AI ខណៈគ្រឹះស្ថានសិក្សានៃសាធារណរដ្ឋកូរ៉េមួយនេះ មានផ្ដោតលើជំនាញកសិកម្មផងដែរ ។
ក្នុងជំនាញនោះ ឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យឆុងប៊ុក ដែលបានផ្តល់ឱកាសសិក្សាសម្រាប់និស្សិតកម្ពុជា ទាំងអាហារូបករណ៍ និងបង់ថ្លៃ ។ ឯកឧត្តមបានបន្តថា មុខវិជ្ជា Semi-conductor និង Physical AI ជាមុខវិជ្ជាដែលប្រទេសកម្ពុជាត្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយសង្ឃឹមថានិស្សិតកម្ពុជាកាន់តែច្រើន អាចបានទៅសិក្សាលើមុខវិជ្ជាទាំងពីរនេះ នៅសាកលវិទ្យាល័យជាតិឆុនប៊ុក។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត ក៏បានអញ្ជើញសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឆុនប៊ុក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយស្ថានទូតកម្ពុជា រីករាយនឹងជួយសម្របសម្រួលជំនួប រវាងសាកលវិទ្យាល័យ និងក្រសួង-ស្ថាប័នកម្ពុជា ក្នុងឱកាសទស្សនកិច្ច ក្នុងប្រទេសកម្ពុជា ។
បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យជាតិឆុនប៊ុក ប្រមាណជា ៧០នាក់ ដែលភាគច្រើនកំពុងសិក្សាថ្នាក់មូលដ្ឋានភាសាកូរ៉េ មុននឹងបន្តឈានទៅជ្រើសរើសមុខជំនាញសិក្សានៅឆ្នាំក្រោយ។
ឯកឧត្តម ឃួន ផុនរតនៈ បានបញ្ជាក់ថា ជំនាញ Semi-conductor និង Physical AI ជាមុខវិជ្ជាដែលកម្ពុជាត្រូវការ សម្រាប់អភិវឌ្ឍប្រទេស ដោយឯកឧត្តមបានបង្ហាញនូវក្តីសង្ឃឹមថា និស្សិតកម្ពុជានឹងជ្រើសរើសយកមុខវិជ្ជាទាំងពីរ សម្រាប់ថ្នាក់សិក្សាជំនាញ ។
ជាមួយនេះឯកឧត្តម បានលើកទឹកចិត្តដល់និស្សិតកម្ពុជា ឱ្យខិតខំរៀនសូត្រទាំងភាសាកូរ៉េ និងជំនាញឯកទេស និងឆ្លៀតពេលធ្វើកម្មសិក្សានៅតាមស្ថាប័ននានា ដើម្បីទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែង ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព និងមើលថែគ្នាទៅវិញទៅមក ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣