Connect with us

ព័ត៌មាន

មន្រ្ដីជំនាញក្រសួងធនធានទឹក បន្តដឹកនាំក្រុមការងារបេសកកម្ម ADB ចុះត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបេសកកម្ម ADB ដឹកនាំដោយលោក ឡុង ពិសិដ្ឋ ចុះត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រក្រោមហិរញ្ញប្បទាន ADB នេះ មានសារសំខាន់ក្នុងការរក្សាទុក និងគ្រប់គ្រងទឹកសម្រាប់ស្រោចស្រពដំណាំ រំដោះទឹកជំនន់ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបំពាក់សំណង់សិល្បការ្យបម្រើឱ្យពហុបំណង និងវិស័យទេសចរណ៍។ ជាកិច្ចបញ្ចប់ ប្រតិភូ ADB បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះវឌ្ឍនភាពការងារ ដែលនឹងចូលរួមចំណែកលើកកម្ពស់ជីវភាពបងប្អូនកសិករ និងសេដ្ឋកិច្ចជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia