ព័ត៌មាន
ក្នុងខែសីហា ឆ្នាំនេះ, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣៧ មានទុនប្រមាណ ២៣៣ លានដុល្លារ
ក្នុងខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧ មានទុនវិនិយោគប្រមាណ ២៣៣ លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគដែលចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ២៧ និងគម្រោង និងដោយអនុគណៈកម្ម ធិការវិនិយោគរាជធានី-ខេត្ត មានចំនួន១០ គម្រោង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជា សម្រាប់ខែ សីហា ឆ្នាំ២០២៦ ក្នុងនោះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជី គម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ២៣៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានប្រមាណ ២៣ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគខាងលើនេះ ក្នុងនោះគម្រោងដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានចំនួន ២៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៩៨ លានដុល្លារអាមេរិក និងអាចបង្កើត ឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១ពាន់កន្លែង។ ដោយឡែកគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មា- ធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១០ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥ លានដុល្លារអាមេរិក និងអាច បង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ ពាន់កន្លែង។
ជាការកត់សម្គាល់ ការវិនិយោគនៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមាន គុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅ តែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។ និន្នាការនេះបង្ហាញថា បរិយាកាសវិនិយោគនៅកម្ពុជា នៅតែរក្សាបាននូវសញ្ញាណវិជ្ជ- មាន និងមានភាពធន់ខ្ពស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្ត លើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ។
ចំណែកទាក់ទិននិងប្រភពទុនវិនិយោគ ដែលអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជារួមមាន៖ គម្រោងវិនិយោគ ចិនមានចំនួនជាង ៤៤ ភាគរយ, កម្ពុជា ជិត ៤០ ភាគរយ, សឹង្ហបុរី ជាង ៥ ភាគរយ, វៀតណាម ជិត ៤ ភាគរយ, កោះ British Virgin ជាង ២ ភាគរយ, សាធារណៈរដ្ឋកូរ៉េ ០,២៧ ភាគរយ, សម្ព័ន្ធស្វីស ០,២១ ភាគរយ និងមានវិនិយោគិនមកពីអាមេរិកផងដែរ៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣