ព័ត៌មាន
អាជ្ញាធរខេត្តឧត្តរមានជ័យ ចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្នជូនដល់ពលរដ្ឋភៀសសឹក
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនដល់ពលរដ្ឋភៀសសឹក មកពីក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅបរិវេណភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ក្រោមវត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក គង់ គន្នារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា រដ្ឋបាលខេត្ត បានរៀបចំដីសម្បទានសង្គមកិច្ច និងក្រុងពាលីសាងសង់ផ្ទះចំនួន ២៥០ខ្នង (ជំហាន១) និងស្នើសុំបន្ថែមចំនួន ៥០៩ខ្នង (ជំហាន២) ដោយគិតចាប់ពីថ្ងៃក្រុងពាលីសាងសង់ (លើកទី១) មកដល់ពេលនេះ មានរយៈពេល ៦ខែ ២ថ្ងៃហើយ ដោយ សម្រេចបានចំនួន ៧៥៩ខ្នងផ្ទះ (រួចរាល់ ១០០%) ដែលផ្ទះនីមួយៗ មានទំហំ ៥ម x ៧ម មានបន្ទប់ទឹកចំនួន ១ ព្រមទាំងមានផ្ទៃដីលំនៅឋាន មានទំហំ ៣០ម x ៤០ម ផ្ទៃដីបង្កបង្កើនផលមួយចំនួន ក្នុងនោះ ប្រព័ន្ធ ទឹកស្អាតប្រព័ន្ធអគ្គិសនី (ជំហាន១ បានសម្រេចបាន ១០០%) និង(ជំហាន២ បាននឹងកំពុងតបណ្តាញទឹកស្អាត និងអគ្គិសនីចូលតាមខ្នងផ្ទះ)។
លោកបានបញ្ជាក់ថា ការផ្តល់ផ្ទះនាពេលនេះ មិនត្រឹមតែជាការផ្តល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ ជូនដល់បងប្អូនដែលបានតស៊ូរស់នៅការពារដីធ្លីតាមព្រំដែន។
ក្នុងនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា រាជរដ្ឋាភិបាលមិនដែលបោះបង់បងប្អូនចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់យើងជាថ្នាក់ដឹកនាំគ្រប់គ្នា។
ឯកឧត្តមបន្តថា ការរៀបចំឱ្យមានការ ចាប់ឆ្នោត ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួនផ្ទាល់ ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង គឺធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ភាពយុត្តិធម៌ និងភាពស្មោះត្រង់។ម្យ៉ាងវិញទៀត វិធីសាស្ត្រនេះ គឺដើម្បីផ្តល់សិទ្ធិអំណាចផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសទីជម្រកដោយខ្លួនឯង ដោយគ្មានការរើសអើង ឬការអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរឡើយដូច្នេះនៅពេលបងប្អូនទទួលបានជម្រកថ្មីនេះរួចហើយត្រូវចេះថែរក្សានិងធ្វើការបង្ករបង្កើនការដាំដុះដំណាំរួមផ្សំនិងចិញ្ចឹមសត្វក្បែរបរិវេណផ្ទះបងប្អូនឲ្យបានច្រើនដើម្បីកាត់បន្ថយការចំណាយផ្សេងៗបានមួយកម្រឹតផងដែរ។ឃិនសារិទ្ធ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣