ព័ត៌មាន
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះត្រួតពិនិត្យទីតាំងផ្ទះមួយកន្លែងនៅខណ្ឌទួលគោក ដកហូតទូរស័ព្ទជាង ១ពាន់គ្រឿង
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការ បានឆ្មក់ឆែកឆេរទីតាំងផ្ទះលេខ១៤៧DZ ផ្លូវលេខ១៩២Z ក្រុមទី២៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញ កេសទូរស័ព្ទដៃចំនួន០៧កេស មានទូរស័ព្ទចំនួន ១១៤៥គ្រឿង ,គ្រឿងបន្លាស់កុំព្យូទ័រចំនួន១៦កេស សរុបរួមមានចំនួន៤៧១គ្រឿងបន្លាស់ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយ លោក សុខពេញវុធ អភិបាលរងរាជធានី និងលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងនោះដែរ កម្លាំងបានឆែកឆេរទីតាំងផ្ទះខាងលើក៏បានប្រទះឃើញវត្ថុតាងរួមមាន៖ កេសទូរស័ព្ទដៃចំនួន០៧កេស មានទូរស័ព្ទចំនួន ១១៤៥គ្រឿង ,គ្រឿងបន្លាស់កុំព្យូទ័រចំនួន១៦កេស សរុបរួមមានចំនួន៤៧១គ្រឿងបន្លាស់។
ជាលទ្ធផលមន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យលើសម្ភារៈដែលជាវត្ថុតាង ដើម្បីស្វែងរកបទល្មើសជាលទ្ធផលឧបករណ៍ទាំងនោះពុំមានទិន្នន័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAM ONLINE) ទេ។
ក្រោយត្រួតពិនិត្យចប់សព្វគ្រប់កម្លាំងចម្រុះបានសម្រេចប្រគល់វត្ថុតាង និងមនុស្សម្នាក់ឈ្មោះ សុខ សុផានី ទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្ត។ ក្រៅពីនេះកម្លាំងពុំបានដកហូតសម្ភារៈអ្វីផ្សេងទេ ដោយឡែកទីតាំងផ្ទះ ត្រូវបានប្រគល់ជូនម្ចាស់ផ្ទះគ្រប់គ្រង និងថែរក្សាវិញ៕
អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣