ព័ត៌មាន
យ៉ាងហោចកីឡាសក្ដានុពល ៤ប្រភេទ ដែលកម្ពុជារំពឹងអាចប្រជែងមេដាយកីឡាអាស៊ី នៅជប៉ុន
កម្ពុជាត្រៀមបញ្ជូនអត្តពលិក ១០៦នាក់ លើ ១៤ប្រភេទកីឡា ចូលរូមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ដែលគ្រោងនឹងបើកការប្រកួតនាថ្ងៃទី១៩ ខែកញ្ញា និងបិទនាថ្ងៃទី៤ ខែតុលាខាងមុខ ក្នុងនោះមានកីឡាសក្ដានុពលយ៉ាងហោច ៤ ដែលត្រូវបានរំពឹងអាចប្រជែងមេដាយជូនជាតិ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍មុនចេញទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដង នាសប្ដាហ៍ក្រោយ ឯកឧត្តមបានបញ្ជាក់ថា ឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ មានអត្តពលិក ១៤ប្រភេទ ដែលត្រូវបានជ្រើសរើស និងបញ្ជូនទៅប្រកួតកីឡាអាស៊ី ក្នុងនោះកម្ពុជា រំពឹងលើប្រភេទកីឡាមានសក្ដានុពលមួយចំនួន ដូចជាកីឡាការ៉ាតេដូ ទ្រីយ៉ាត្លុង ជឺជីតស៊ូ និងកីឡាអេឡិចត្រូនិកជាដើម ដែលអាចឈានដល់ការដណ្ដើមមេដាយ ដោយផ្អែកលើការខិតខំហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេស។ ជាមួយការត្រៀមចូលរួមប្រកួតកីឡាអាស៊ីនេះ ក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពេញទំហឹងពីរាជរដ្ឋាភិបាលផងដែរ។
សម្រាប់កីឡា ១៤ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នេះ រួមមានកីឡាហែលទឹក, អត្តពលកម្ម, ប្រដាល់សកល, យូដូ, ការ៉ាតេ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, ទូកក្ដោង, ជឺជីតស៊ូ, បាល់ទាត់លើតុ, យុទ្ធគុនចម្រុះ, សូហ្វតេន្នីស និងកីឡាអេឡិចត្រូនិក។ ក្នុងចំណោមកីឡាទាំងអស់នេះ មានប្រភេទកីឡាអូឡាំពិកមួយចំនួន លើសពីការប្រកួតប្រជែងមេដាយ ក៏ដើម្បីប្រជែងកៅអីបានចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នាទីក្រុង Los Angeles សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣