ព័ត៌មាន
លោក គង់ ចាន់ធីណា៖ ហាប់គីដូព្យាយាមប្រកួត ទោះមានបញ្ហាបច្ចេកទេស រហូតអន្ដរជាតិស្ងើចសរសើរ
ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ ក្រោយចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីថ្មីៗ ដោយដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥ ។

ក្រោយដឹកនាំអត្តពលិកធ្វើដំណើរតាយមរថយន្ដក្រុងពីទីក្រុងបាងកក ដល់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយសុវត្ថិភាព លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា បេសកកម្មនេះ មានឧបសគ្គខ្លះ ទៅលើការងារបច្ចេកទេស តែដោយសារការព្យាយារបស់កីឡាករ-កីឡាការិនី បានខំប្រឹងរហូតទទួលបានជោគជ័យលើសការរំពឹងទុក ពិសេសបណ្ដាប្រទេសចូលរួម សុទ្ធតែបានភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជា ដែលធ្វើបានយ៉ាងល្អ ពិសេសកីឡាករក្មេងៗ ។

ក្នុងឱកាសទទួលដំណើរមាតុភូមិនិវត្តន៍របស់ក្រុមប្រតិភូកីឡាហាប់គីដូកម្ពុជានេះដែរ លោកឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធ បានកោតសរសើររបស់ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីទាំងអស់ រហូតដណ្ដើមបានមេដាយដ៏គួរឲ្យភ្ញាក់ផ្អើលជូនជាតិ ។ ចំពោះប្រាក់ឧបត្ថម្ភផ្សេងៗ លោកមិនទាន់ទទួលបានគោលការណ៍ ឬព័ត៌មានច្បាស់នោះទេ តែលោកបានអរគុណគណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគាំទ្រ ហើយសហព័ន្ធក៏នឹងព្យាយាមអនុវត្តតាមគោលការណ៍ផ្សេងៗ ក្រែងមានឱកាសទទួលបានប្រាក់រង្វាន់លើទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់ខ្លួនផងដែរ ។

គួរដឹងថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ បានធ្វើការប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១២ប្រទេសចូលរួម រួមមានកម្ពុជា អូស្ដ្រាលី ប្រេស៊ីល កូឡុំប៊ី អាល្លឺម៉ង់ ឥណ្ឌា អ៊ីរ៉ង់ ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ អាមេរិក និងម្ចាស់ផ្ទះ ដែលមានអត្តពលិកចូលរួមសរុប ៦៤៩នាក់។ ជាលទ្ធផលបច្ចេកទេស ក្រុមកីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះមានមេដាយមាស ១២ មេដាយប្រាក់ ១៣ និងមេដាយសំរឹទ្ធ ១៥គ្រឿង ដែលឈរលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះថៃ ដែលដណ្ដើមបានមេដាយច្រើនជាងគេ ។ នេះជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ៕








អត្ថបទ លី ឈុនឡា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧