ព័ត៌មាន
ក្រសួងដែនដីចាត់ទុកការលើកឡើងលើបណ្តាញសង្គមរបស់ក្រុមឡេង ណាវ៉ាត្រា ជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម អាចជាចេតនាញុះញង់ បង្កចលាចល និងអាចប្រឈមនឹងផ្លូវច្បាប់
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចាត់ទុកការលើកឡើងលើបណ្តាញសង្គមរបស់ក្រុមឡេង ណាវ៉ាត្រា ជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម អាចជាចេតនាញុះញង់ បង្កចលាចល និងអាចប្រឈមនឹងផ្លូវច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី បានជម្រាបជូនសាធារណជន ជាពិសេសអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្តែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលថា គម្រោងនេះបានជាប់តាំង និងមិនអាចអនុវត្តតាម កិច្ចសន្យាលក់ទិញជាមួយអតិថិជននិងម្ចាស់ដី ជាច្រើនឆ្នាំ បណ្តាលឱ្យមានការតវ៉ាតាមរូបភាពផ្សេងៗ រួមទាំង បណ្ដឹងតវ៉ាជាផ្លូវការពីអតិថិជនមកក្រសួង ដ.ន.ស.។
ក្រសួងបញ្ជាក់ថា ដូចករណីជាប់តាំងរបស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ នៃក្រុមហ៊ុនផ្សេងទៀតដែរ ក្រសួង ដ.ន.ស. បានដឹកនាំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាច្រើនលើក មុននឹងផ្តល់អន្តរាគមន៍ចាំបាច់ណាមួយ។ ក្រសួងបាន ជួយសម្របសម្រួលជូនក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនមានឱកាសក្នុងការបន្តដោះស្រាយជូនអតិថិជន ប៉ុន្តែក្រុមហ៊ុន នៅតែមិនអាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលា ជូនអតិថិជនបានឡើយ។
តាមរយៈស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ដឹកនាំសម្របសម្រួលការងារសាងសង់ផ្ទះ និងចាក់បំពេញដីជូនអតិថិជនក្នុង តម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ និងបានឯកភាពក្នុងការលក់ឡៃឡុងនូវ អចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់ឈ្មោះ ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ដោយអ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការសាងសង់បញ្ចប់ជូនអតិថិជនឡើយ។
អនុវត្តតាមស្មារតីនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលការសាងសង់ បញ្ចប់និងបានប្រគល់ផ្ទះជូនអតិថិជន ចំនួន ៥៩៨ផ្ទះ និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ចំនួន ៥ ៩៧០ បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅតម្រោង ជ្រៃមួយរយ សម្រេចបានប្រមាណ ៦០%។
ដើម្បីការពារ និងតម្កល់ផលប្រយោជន៍របស់អតិថិជនជាអាទិភាព និងភាគីពាក់ព័ន្ធ ក្រសួង ដ.ន. ស. បានផ្អាកចរន្តការលើអចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក, ឈ្មោះ ឡេង ភត្រា និង ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន សម្រាប់ធានាដល់ការដោះស្រាយគម្រោងជាប់គាំង និងការផ្ទេរកម្មសិទ្ធិជូនអតិថិជន។
ទន្ទឹមនេះ ដើម្បីស្វែងរកថវិកាទ្រទ្រង់ដំណើរការដោះស្រាយតម្រោងជាប់តាំងនេះជូនអតិថិជន ក្រសួង និង ក្រុមហ៊ុន ក៏បានព្យាយាមស្វែងរកដៃគូសមស្រប ដើម្បីលក់ឡៃឡុងនូវអចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់ឈ្មោះ ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ហើយរាល់ការទិញលក់ទ្រព្យណាមួយសុទ្ធតែមានការពិគ្រោះយោបល់ និងមានការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធលើតម្លៃដែលអាចលក់បាន។
ដោយឡែក ការលើកឡើងនៅលើបណ្តាញសង្គម Facebook របស់គណនីឈ្មោះ “Leng Navatra ឡេង ណាវ៉ាត្រា”, គណនីឈ្មោះ “Ton ChanSeyma តន់ ចន្ទសីម៉ា” និងគណនីឈ្មោះ “Leng Nimol ឡេង និមល គឺជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម ដែលអាចជាចេតនាញុះញង់ បង្កចលាចល ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកទង្វើនេះថា ជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និង សីលធម៌វិជ្ជាជីវៈ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអាចប្រឈមនឹងផ្លូវច្បាប់ ស្របតាមប្បញ្ញត្តិនៃមាត្រា ៣០៥ (បទបរិហារកេរ្តិ៍ជាសាធារណៈ), មាត្រា៤៩៤ (ការញុះញង់), មាត្រា៤៩៥ (បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍), មាត្រា៥០២ (បទប្រមាថ) និងមាត្រា៥០៥ (បទញុះញង់ឱ្យប្រព្រឹត្ត អំពើប្រឆាំងនឹងអ្នករាជការសាធារណៈ) នៃក្រមព្រហ្មទណ្ឌ។
ក្នុងស្មារតីរួមគ្នាដោះស្រាយគម្រោងបុរី ឡេង ណាវ៉ាត្រា ដើម្បីឧត្តមប្រយោជន៍របស់អតិថិជន ចំនួន ប្រមាណជាង ៣៨ ០០០គ្រួសារ នៅទូទាំងប្រទេស ក្រសួងបានស្នើអតិថិជនពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្ត ចំណាត់ការនានា ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីយោគយល់ អធ្យាស្រ័យគ្នា អនុគ្រោះគ្នា និងការទទួលខុសត្រូវខ្ពស់ ហើយភាគីក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណោះស្រាយតាមយន្តការដែលបានឯកភាពគ្នា ហើយក្រសួងនៅតែបន្តដឹកនាំ សម្របសម្រួលដោះស្រាយវិបត្តិជាប់តាំងនៃគម្រោងទាំងនេះ។
ក្រសួងបានថ្លែងអំណរគុណចំពោះអតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈចូលរួមដោះស្រាយ ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព