ព័ត៌មាន
ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ បិទការចុះឈ្មោះ ក្រោយទាក់ទាញអ្នកចូលរួមលើសការរំពឹង
ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញាខាងមុខ បានបិទទទួលការចុះឈ្មោះហើយ ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន រហូតមានការចុះឈ្មោះលើសការរំពឹងទុក ត្រឹមរយៈពេលជិត ១សប្ដាហ៍ បន្ទាប់ពីការបើកទទួលចុះឈ្មោះផ្លូវការ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រឹមរយៈពេលខ្លី បន្ទាប់ពីក្រសួងទេសចរណ៍ បានបើកទទួលចុះឈ្មោះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនបានចាប់អារម្មណ៍ និងចុះឈ្មោះ ។ តាមការគ្រោងទុកការចុះឈ្មោះនេះ គ្រោងបើករហូតដល់ថ្ងៃទី១៥ ខែកញ្ញា តែត្រឹមរយៈពេលជិត ១សប្ដាហ៍ មានអ្នកចុះឈ្មោះកើនដល់ជាង ១ពាន់នាក់ ដែលលើសពីការរំពឹងទុក នាំឲ្យគណៈកម្មការសម្រេចបិទឈប់ទទួលការចុះឈ្មោះតែម្ដង។
ជាមួយការចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នេះ គឺមិនតម្រូវឲ្យមានការបង់ថវិកាឡើយ ។ បន្ថែមលើនេះ សម្រាប់កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចំនួន ១ពាន់នាក់ដំបូង នឹងទទួលបាននូវអាវយឺតព្រឹត្តិការណ៍ដ៏ស្រស់ស្អាតចំនួន ១ ទៀតផង ។
សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលរៀបចំឡើងក្រោមការចង្អុលបង្ហាញ និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្តម វ៉ាហេង ដាវុធ ធ្លាប់មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ ១០គីឡូម៉ែត្រ ដែលអ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយការជិះកង់លក្ខណៈផ្សងព្រេងក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង ដែលមិនត្រឹមលើកកម្ពស់សុខភាព តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣