ព័ត៌មាន
អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញចុះផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ត្រៀមទៅពិនិត្យបញ្ជីឈ្មោះ
អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ បានចុះផ្តល់លិខិតអញ្ជើញពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៦។
លោក មូល វីរៈចៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា នៅថ្ងៃនេះ ក្រុមការងារសង្កាត់ឫស្សីកែវ បានចុះផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងចាប់ផ្តើមពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូន ឬចៅគ្រប់អាយុបោះឆ្នោតសូមត្រៀមទៅចុះឈ្មោះបោះឆ្នោត និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅពិនិត្យមើលឈ្មោះឱ្យបានគ្រប់ៗគ្នា ហើយអ្នកមានឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ សូមអញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។
ប្រជាពលរដ្ឋបានលើកឡើងថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានសង្កាត់ឫស្សីកែវបានផ្តល់លិខិតអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ពួកខ្ញុំនឹងទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានត្រឹមត្រូវដូចក្នុងអត្តសញ្ញាណបណ្ណ ដើម្បីមានសិទ្ធបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧។ ហើយការបោះឆ្នោតនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំដែលយើងស្រលាញ់ពេញចិត្តដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ដែរថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជា មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ ថ្ងៃទី៦ ខែតុលាឆ្នាំ២០២៦។ គោលបំណងនៃការផ្តល់លិខិតអញ្ជើញនេះមានដូចជា៖ ជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើការផ្លាស់ប្តូរឯកសារតាម អ.ខ ដែលមានសុពលភាពក្នុងអំឡុងពេល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើឃើញថា មានការកត់ត្រាមិនទាន់ត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព សាមីខ្លួន អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងផ្តិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក ដើម្បីទៅធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតស្នាមម្រាមដៃ) ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយចាប់ពីផ្តើមពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣