ព័ត៌មាន
ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ
ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការបង្រៀនបំប៉នតាមប្រព័ន្ធអនឡាញសម្រាប់សិស្សដែលត្រៀមប្រឡងចូលសិក្សាតាមសាកលវិទ្យាល័យនានា។ ការបង្រៀនបំប៉ននេះ ផ្តោតលើមុខវិជ្ជាសំខាន់ចំនួន ៤ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ សិស្សអាចចូលសិក្សាដោយមិនគិតថ្លៃ ដោយចូលទៅទស្សនាការបង្រៀនដោយមិនគិតថ្លៃ តាមការផ្សាយបន្តផ្ទាល់តាម www.duraseksa.gov.kh។
ក្រសួងអប់រំ យុវជន និងកីឡា ក្រោយប្រកាសលទ្ធផលបាក់ឌុប រួចរាល់ ក្រសួងបានបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបន្តនៅកម្រិតឧត្តមរបស់សិស្ស។ ក្រសួងអប់រំ បានផ្តល់ការបង្រៀនបំប៉នបន្ថែម តាមរយៈប្រព័ន្ធឌីជីថល www.duraseksa.gov.kh ដែលសិស្សគ្រប់រូបអាចចូលទៅសិក្សាដោយមិនគិតថ្លៃ។ ការបំប៉ននេះ ជាភាពចាំបាច់មួយដែលជួយដល់សិស្សក្នុងការត្រៀមខ្លួនប្រឡងចូលសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យមួយចំនួន ស្របពេលដែលបច្ចុប្បន្ន តាមបណ្ដាសាកលវិទ្យាល័យ បានធ្វើកំណែទម្រង់តម្រូវឱ្យមានការប្រឡងប្រជែងចូលសិក្សាជាចាំបាច់។
ការបំប៉នសិស្សតាមរយៈការផ្សាយបន្តផ្ទាល់នេះ ធ្វើឡើងចាប់ពីថ្ងៃទី ០១ កញ្ញា រៀងរាល់ថ្ងៃ ចន្ទដល់ថ្ងៃសុក្រ ដែលមាន ៤មុខវិជ្ជា បង្រៀនដោយសាស្ត្រាចារ្យល្បីៗ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
តាមកាលវិភាគ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០។ មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០។
មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០ រីឯមុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០ និងមុខវិជ្ជា រូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ទាង ប៉ាង ម៉ោង ២០៖០០ – ២១៖០០។សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម www.duraseksa.gov.kh រួចចុចលើប៊ូតុង “ផ្សាយផ្ទាល់” និងបន្តទៅចុចលើប៊ូតុង “ត្រៀមប្រឡង សាកលវិទ្យាល័យ”។អត្ថបទ៖ គឹមហុក

-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ