ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជាសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ជូនដល់វិទ្យាល័យកំបូល
នាព្រឹកថ្ងៃទី១០ កញ្ញា ២០២៦ ក្រុមការងារសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់វិទ្យាល័យកំបូល ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។
អំណោយដែលប្រគល់ជូននាព្រឹកនេះ រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿង, LED Projector និង slide ចំនួន ១០ឈុត និងកង្ហារពិដាន ចំនួន ៤០គ្រឿង សម្រាប់បម្រើឱ្យការរៀន និងបង្រៀន របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យកំបូល ។
សូមបញ្ជាក់ថា អំណោយទាំងនេះ ត្រូវបាន សម្ដេចធិបតី នាយករដ្ឋមន្ត្រី សម្រេចផ្ដល់ជូនវិទ្យាល័យកំបូល តបតាមការស្នើសុំរបស់ គណ:គ្រប់គ្រង, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសដែល សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាកម្ពស់៤ជាន់ នៅក្នុងវិទ្យាល័យកំបូល កាលពីព្រឹកថ្ងៃ៩ កញ្ញា ២០២៦ ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣