ព័ត៌មាន
កម្ពុជានាំចេញទំនិញក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានទំហំទឹកប្រាក់ជាង ៣ ៦០០ លានដុល្លារ
កម្ពុជានាំចេញទំនិញ ក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់កើនឡើងជាង ៣ ៦០០ លានដុល្លារអាមេរិក ធៀបនិងឆ្នាំមុន ដោយវិស័យនេះបានកំពុងគាំទ្រដល់ការនាំចេញ វិស័យការងារ និងកំណើនសេដ្ឋកិច្ច។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីរបាយការណ៍នាំចេញទំនិញសំខាន់ៗរបស់កម្ពុជាចំនួន ២៩ ប្រភេទ និងទំនិញផ្សេងៗជា ច្រើនទៀតទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបប្រមាណជាង ២៤,៥ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ១៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានទឹកសរុបប្រមាណជាង ២០,៨ ពាន់លាន ដុល្លារអាមេរិកប៉ុណ្ណោះ។
ចំណែកការនាំចេញទំនិញក្នុងវិស័យឧស្សាហកម្មមិនមែនកាត់ដេរ នៅក្នុងរយៈពេលនេះដែរ មានទំហំទឹកប្រាក់សរុបជាង ៣ ៦០០ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញទោចក្រយាន (រួមទាំងទោចក្រយានអគ្គិសនី) មានទឹកប្រាក់ ៤៩៣ លានដុល្លារ កើនជាង ២០%, គ្រឿងអេឡិចត្រូនិច ជាង ៨១៣ លានដុល្លារ កើនជាង ៤១%, គ្រឿងបង្គុំខ្សែភ្លើង ជិត ១២០ លានដុល្លារ កើនជាង ៣១%, គ្រឿបន្លាស់រថយន្ត ២៥៥ លានដុល្លារ កើនជិត ៣៥%, សំបកកង់រថយន្ត ជិត ១ ៥០០ លានដុល្លារ កើនជាង ៧១% និងការនាំចេញបន្លាស់កង់ និងម៉ូតូ មានទឹកប្រាក់ ៤៧ លានដុល្លារ ថយចុះជិត ១% បើធៀបរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥។
បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញការការនាំចេញសម្លៀកបំពាក់ ស្បែកជើង និង សម្ភារៈសម្រាប់ធ្វើដំណើរពេលកន្លងមក ក៏ដូចបច្ចុប្បន្នបាននិងកំពុងបន្តជួយជ្រោមជ្រែងដល់កំណើននៃការនាំចេញខ្ពស់របស់កម្ពុជា ខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងក្លាយជាវិស័យឧស្សាហកម្មថ្មី ដ៏មានសក្តានុពលមួយបន្ថែមទៀត ដែល បាននិងកំពុងបន្តជួយជំរុញបន្ថែម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យក្លាយជាចន្ទល់សេដ្ឋកិច្ចថ្មី។
សូមបញ្ជាក់ថា វិស័យកម្មន្តសាលមិនមែនកាត់ដេររបស់កម្ពុជា បាននិងកំពុងក្លាយជាចន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ដោយបានជួយជំរុញ កំណើននាំចេញ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើពិពិធកម្មទំនិញ ស្រូបយកកម្លាំងពលកម្មជំនាញនៅកម្ពុជា បង្កើតតម្លៃ បន្ថែមខ្ពស់ និងរក្សាបាននូវចរន្តការនាំចេញល្អប្រសើរ ទោះបីមានបញ្ហាប្រឈមពីទីផ្សារអន្តរជាតិ ជាក់ស្តែងការលើកកម្ពស់ការនាំចេញ និងពិពិធកម្មទំនិញក្នុងវិស័យនេះ បានកំពុងជួយពង្រីកមូលដ្ឋាននៃការនាំចេញរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប តាម រយៈការនាំចេញផលិតផលដូចជា៖ គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិក អំពូលភ្លើង បង្គុំខ្សែភ្លើង សម្ភារៈសំណង់ និងកង់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី,

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣