ព័ត៌មាន
៨ខែឆ្នាំនេះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ
កម្ពុជានាំចេញផលិតផលវាយនភណ្ឌកាត់ដេរ ស្បែកជើង ការបូប និងសម្ភារៈធ្វើដំណើរ ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបជិត ១២ ពាន់លានដុល្លារអាមេរិក ដោយបានរក្សាកំណើនល្អប្រសើរ គាំទ្រដល់វិស័យការងារ ប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីរបាយការណ៍នាំចេញទំនិញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, ដោយក្នុងនោះមានប្រភេទទំនិញសំខាន់ៗជាច្រើន បានកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា បានបន្តមាន កំណើនកើនឡើងជាលំដាប់ ចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ វិស័យការងារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែនេះ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ មានទឹកប្រាក់សរុបជាង ៨,២ ពាន់លាន ដុល្លារអាមេរិក កើនឡើងប្រមាណជាង ៦ ភាគរយ, ការនាំចេញវាយនភណ្ឌ មានចំនួន ៥៤៦ លានដុល្លារ កើនជាង ២១ ភាគរយ, ស្បែកជើងជាង ១,៥ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ និងការនំាចេញសម្ភារៈធ្វើដំណើរនិងកាបូប មានទឹកប្រាក់ជិត ១,៥ ពាន់ លានដុល្លារ កើន ៩០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។
ជុំវិញទីផ្សារនាំចេញនេះ, បណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើក ឡើងថា ពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ប្រសិនស្ថានភាពដែលកំពុងរងប៉ះពាល់ជាសកលមិនមានការប្រែ ប្រួលខ្លាំងនោះទេ ជាពិសេសបញ្ហាប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ គឺកម្ពុជានៅតែបន្តសម្រេចបានកំណើននៃការនាំចេញ គាំទ្រដល់ ទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេ ដែលនាំចូលផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា, សហភាពអឺរ៉ុប ជាទីផ្សារយុទ្ធសាស្ត្រគ្រឹះដ៏សំខាន់ ដែលមានទំហំនៃការបញ្ជាទិញទំនិញកាត់ដេរ និងស្បែកជើងកើនឡើងជាបន្តបន្ទាប់ ផងដែរ ក្រៅពីនេះមានប្រទេសជប៉ុន ចក្រភពអង់គ្លេស បណ្តាប្រទេសក្នុងតំបន់អាស៊ាន (ASEAN) និងទីផ្សារផ្សេងទៀត។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីស្ថិតិ ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ២៤,១ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣