ព័ត៌មាន
ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា ២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងពិធីសំណេះសំណាលនោះ មានការចូលរួមពីលោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន ៤៣៩នាក់។
លោកជំទាវទេសាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលពិតជាបានបង្ហាញពី ស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្ររហូតសម្រេចបានលទ្ធផលជាវិជ្ជមាន។ លោកជំទាវទេសាភិបាល ក៏បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ចំពោះលទ្ធផលដែលសម្រេចលើការសិក្សានេះ។
ទន្ទឹមនេះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនទទួលបានជោគជ័យនៅក្នុងការប្រឡងឆ្នាំនេះ ត្រូវ តស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំអស់សង្ឃឹម និងកុំបោះបង់ចោលត្រឹមនេះ ហើយត្រូវចាត់ទុកថា ឆ្នាំនេះបានផ្តល់នូវបទពិសោធន៍ ថ្មី ដើម្បីត្រៀមខ្លួនប្រឡងជាថ្មីម្តងទៀតនៅឆ្នាំសិក្សាក្រោយ ព្រោះចំណេះវិជ្ជាគឺជាស្ពានចម្លងជួយតភ្ជាប់បច្ចុប្បន្នភាពរបស់ប្អូនៗ ឆ្ពោះ ទៅអនាគតកាន់តែល្អប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងសមត្ថភាព ការស្វែងយល់ពីពិភពលោក និងលើកស្ទួយជីវភាព គ្រួសារជាដើម។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ខេត្តកំពង់ធំ មានសរុបចំនួន ៥.៨៨៣ រូប (ស្រី ៣.៤០៩រូប) ក្នុងនោះបេក្ខជនប្រឡងមកពីវិទ្យាល័យក្នុងស្រុកប្រាសាទសំបូរ មានចំនួន ១៩៨ រូប (ស្រី១២៥រូប) និងបាន ប្រឡងជាប់ជាស្ថាពរចំនួន ១៨៣ រូប (ស្រី១១៩រូប) ស្មើជា ៩២%។ ទន្ទឹមនឹងនេះបេក្ខជនប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត៣ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១៨៩ រូប (ស្រី៩០រូប) និងបានប្រឡងជាប់ជា ស្ថាពរចំនួន ១៨៦ (ស្រី៩០រូប) ស្មើជាង ៩៨%។
គួររំលេចថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភ វគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣