ព័ត៌មាន
ភារធារីស្ថានទូតអាមេរិក ជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្ដាប់និងស្វែងយល់អំពីវឌ្ឍនភាពការងារក្នុងការសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជំនួបរបស់លោកស្រី Aleks Zittle ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នៅលើហ្វេសប៊ុកផ្លូវការស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ។
តាមរយៈសារនៅលើហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ា ដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់។
ស្ថានទូតបញ្ជាក់ថា ក្នុងឱកាសជំនួបនេះ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។
ស្ថានទូតអាមេរិកបញ្ជាក់ថា៖«កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំរក្សាសន្តិភាព និងដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេដោយសន្តិវិធី»៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣