ព័ត៌មាន
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ ដំណើការកិច្ចប្រជុំលើកដំបូង UNCLOS ជាសញ្ញាវិជ្ជមានខាងផ្លូវច្បាប់
តាមការគ្រោងទុក គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ ស្ថិតនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានេះ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរកិច្ចប្រជុំលើកដំបូងUNCLOS ជាសញ្ញាវិជ្ជមានខាងផ្លូវច្បាប់។

បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ មានប្រសាសន៍ប្រាប់BTVថា កិច្ចប្រជុំលើកដំបូង UNCLOS ជាសញ្ញាវិជ្ជមានមួយដែលភាគីកម្ពុជា-ថៃ បានចូលដោះស្រាយបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់សម្ពាធនយោយបាយ ឬក៏សកម្មភាពជាឯកតោភាគីណាមួយនៅលើទីតាំងជាក់ស្តែង។ ហើយសម្រាប់កម្ពុជាបានបង្ហាញឲ្យឃើញថា មានភាពចាស់ទុំ គឺការជ្រើសរើសច្បាប់ ការទូត យន្តការសន្តិវិធី ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រ និងម្យ៉ាងវិញទៀតកម្ពុជាមិនចង់ឲ្យបញ្ហាសមុទ្រក្លាយជាវិបត្តិសន្តិសុខទេ។
បណ្ឌិត គិន ភា បានបន្តទៀតថា កម្ពុជាត្រូវប្រុងប្រយ័ត្នបន្តិច ពីព្រោះកិច្ចប្រជុំលើកដំបូង UNCLOS ភាគច្រើនគឺផ្តោតលើនីតិវិធី កាលវិភាគ វិធីសាស្រ្តការងារ និងការដាក់ឯកសារភស្តុតាង គឺមិនទាន់ដល់ការសម្រេចលើខ្លឹមសារវិវាទទេ ក៏ប៉ុន្តែជោគជ័យពិតប្រាកដអាស្រ័យទៅលើឆន្ទះស្មោះត្រង់រវាងភាគីទាំងពីរជាពិសេសប្រទេសថៃ ដែលតែងតែក្រឡេចក្រឡុចពុតត្បុតកន្លងមក។ ក្នុងន័យ ប្រទេសកម្ពុជាត្រូវបន្តឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រៀបចំភស្តុតាងឲ្យបានរឹងមាំ និងការទូតម៉ត់ចត់ ដើម្បីបង្ហាញទៅអន្តរជាតិថា កម្ពុជាត្រូវការយុត្តិធម៌ តម្លាភាព សន្តិភាព និងធានាឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ កម្ពុជានឹងតំណាងដោយឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា។
គួរបញ្ជាក់ដែរថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើការវិនិច្ឆ័យទេ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយតាមសន្តិវិធី៕ អត្ថបទ៖ទូច សោភ័ណ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣