ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នៅវេលាថ្ងៃត្រង់ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្តេចមានសេចក្តីសោមនស្សរីករាយណាស់ ដោយមានកិត្តិយសរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសនាឱកាសនេះ។សម្តេចសូមអបអរសាទរចំពោះឯកឧត្តមប្រធានាធិបតី ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាមួយគ្នានេះសម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ានឹងសម្រេចបានការងារអាទិភាពទាំងឡាយដែលរដ្ឋាភិបាលរបស់ឯកឧត្តមបានដាក់ចេញ។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។
ក្នុងឱកាសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី នាពេលនេះ បានផ្តល់ឱកាសដល់យើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ។
កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។
សម្តេចពិតជារីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូកន្លងមករវាងប្រទេសយើងទាំងពីរ ទៅលើពហុវិស័យប្រកបដោយផ្លែផ្ការួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ ព័ត៌មាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ជាពិសេសការប្រកាន់ ឥរិយាបថសាមគ្គីភាពគ្នាយ៉ាងស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ អាស៊ាន និងនៅលើឆាកអន្តរជាតិ តាមរយៈការថែរក្សាការពារដោយសន្តិវិធីនូវឧត្តមគតិរួម ផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ព្រមទាំងភាពជាដៃគូដ៏រឹងមាំ ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តរីកចម្រើនឥតឈប់ឈរ។
សម្តេចសូមជូនពរ ឯកឧត្តមប្រធានាធិបតី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ សូមមានសុខភាពល្អប្រសើរ ទទួលបានជោគជ័យនិងពោរពេញដោយថាមភាព ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា