ព័ត៌មាន
«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
អគ្គនាយកអគ្គនាយករដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិឯកឧត្តម ម៉ឹង ពន្លក បានថ្លែងថា ធនធានហិរញ្ញវត្ថុ គឺជាសរសៃឈាមរត់យ៉ាងសំខាន់មិនងាចខ្វះបាន ក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធហើយទាំងប្រាក់បៀវត្ស និងគោលរបបផ្សេងៗត្រូវតែបើកផ្តល់ជូនឲ្យដល់ដៃ ដល់មាត់ចំពោះគ្រប់យោធិនទាំងអស់។
ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៦ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានគូសបញ្ជាក់ថា នៅក្នុងបរិបទ សន្តិសុខសកលលោក និងតំបន់ ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ គួបផ្សំនឹងការវិវត្តនៃបច្ចេក វិទ្យាយ៉ាងទំនើប សមរភូមិមុខមិនមែនសំដៅតែលើការកាន់អាវុធប្រយុទ្ធគ្នានៅលើសមរភូមិជាក់ស្តែងនោះ ទេ ដោយសមរភូមិមុខនាពេលនេះរាប់បញ្ចូលទាំងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ទាំងស្មារតី យុទ្ធោបករណ៍ ស្បៀងអាហារ ប្រេងឥន្ធនៈ ផ្នែកសុខាភិបាល មន្ទីរពេទ្យ-គិលានដ្ឋាន ការដឹកជញ្ជូននិងជា ពិសេសគឺ«ធនធានហិរញ្ញវត្ថុ» ដែលជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ។ សភាពការណ៍ថ្មីនៅតាមបន្ទាត់ព្រំដែន និងការត្រៀមលក្ខណៈការពារជាតិ តម្រូវឲ្យកងយោធពលខេមរភូមិន្ទមានភាពម្ចាស់ការខ្ពស់ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។
ត្រង់ន័យនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងថា ប្រសិនបើយើងគ្មានការ គ្រប់គ្រងហិរញ្ញវត្ថុដ៏រឹងមាំ គ្មានការបែងចែកថវិកាចំគោលដៅ និងគ្មានតម្លាភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាតិទេនោះ វានឹងជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅ សុខភាព សេរីភាពហិរញ្ញវត្ថុ និងស្មារតីប្រយុទ្ធ របស់បងប្អូនកងទ័ពនៅសមរភូមិមុខ។ ដូច្នេះ ការធានាឲ្យបាននូវការបើកផ្តល់ប្រាក់បៀវត្ស របបឧត្ថម្ភ ផ្សេងៗ ស្បៀងអាហារ សម្ភារៈយោធា និងការផ្គត់ផ្គង់ភស្តុភារបានដល់ដៃយោធិនគ្រប់ៗរូប គឺជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការរក្សានិងបង្កើនប្រៀបឈ្នះរបស់កងទ័ពយើង។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកម៉ឹង ពន្លក ក៏បានលើកឡើងផងដែរថា ការងារហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគិតគូរប្រាក់បៀវត្ស និងប្រាក់ចំណាយ ផ្សេងៗរបស់កងទ័ព។ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យនាយទាហានហិរញ្ញវត្ថុមានកម្រិត យល់ដឹងផ្នែកជំនាញច្បាស់លាស់ ដើម្បីអនុវត្តត្រឹមត្រូវតាមគោលរបបកំណត់សំដៅបើកផ្តល់ឲ្យដល់ដៃ ដល់មាត់ របស់យោធិនគ្រប់រូប និងចៀសវាងឲ្យបាននូវបាតុភាពខុសឆ្គងនានាដូចការបើកចែកមិនត្រឹមត្រូវ តាមគោលរបប ការចំណាយខ្ជះខ្ជាយគ្មានការគិតគូរច្បាស់លាស់ និងធ្វេសប្រហែសក្នុងការគ្របគ្រងប្រាក់ ធ្វើឲ្យបាត់បង់ជាដើម៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣