ព័ត៌មាន
គណៈកម្មការជំនាញរដ្ឋសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចការពារពលរដ្ឋក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់ និងត្រួសត្រាយផ្លូវដល់ការធ្វើបត្យាប័ន
វិមានរដ្ឋសភា ៖ អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា (គណៈកម្មការទី៥ និងទី៦) បានសម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ» ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោយពីបានពិនិត្យ និងវាយតម្លៃលើគ្រប់ទិដ្ឋភាពច្បាប់លម្អិត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់នេះ ត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) និង ឯកឧត្តម អង្គ វង្សវឌ្ឍននា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កិច្ចព្រមព្រៀងរវាងកម្ពុជា និងរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ធ្លាប់ត្រូវបានចុះហត្ថលេខារួចមកហើយនៅទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ពីសារៈសំខាន់យុទ្ធសាស្ត្រនៃច្បាប់នេះថា មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពារអភ័យឯកសិទ្ធិការទូតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីផ្លូវការនៃប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះគតិយុត្តដ៏រឹងមាំក្នុងការឈានទៅរក
កិច្ចសហប្រតិបត្តិការធ្វើបត្យាប័នទៅវិញទៅមក នាពេលអនាគតទៀតផង។
ទន្ទឹមគ្នានេះ ឯកឧត្តម អង្គ វង្សវឌ្ឍននា និង ឯកឧត្តម សួស យ៉ារ៉ា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដោយវាយតម្លៃខ្ពស់ថា ច្បាប់នេះស្របតាមគោលនយោបាយការបរទេសកម្ពុជា និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ការពន្លឿនការស៊ើបអង្កេត ការប្រមូលភស្តុតាង និងនីតិវិធីតុលាការរវាងប្រទេសទាំងពីរឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣