ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពវឌ្ឃនភាពជាក់ស្តែងលើដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានដឹងពីបញ្ហាប្រឈមនានា ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ឌីណា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ និងមានប្រសាសន៍លើកឡើងបង្ហាញនូវបទពិសោធន៍ល្អៗក្នុងការធ្វើកសិកម្មប្រកបដោយបច្ចេកទេសស្របតាមស្តង់ដាដើម្បីឲ្យផលដំណាំស្រូវដែលបានធ្វើការសាបព្រោះទទួលបានទិន្នផលល្អប្រសើរនៅពេលបងប្អូនទទួលផលនោះ និងមិនមានការខាតបង់។ក្នុងការចុះពិនិត្យនោះដែរឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលផលល្អមានសន្ទូងបែកគុម្ភធំៗគួរជាទីពេញចិត្តបើទោះបីឆ្នាំនេះបញ្ហាអាកាសធាតុពេលខ្លះក៏អំណោយផលនិងពេលខ្លះ ក៏មិនអំណោយផលយ៉ាងណាក្តី ក៏ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតែទទួលបានការដាំដុះដំណាំស្រូវទទួលបានទិន្នផលល្អប្រសើរផងដែរ។
យ៉ាងណាម៉ិញឯកឧត្តម រដ្ឋមន្រ្តីបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុនសម្រេចចិត្តធ្វើការដាំដុះដំណាំកសិកម្មត្រូវធ្វើការជ្រើសរើសប្រភេទពូជស្រូវណាដែលពេលដាំដុះទៅទទួលបានតម្លៃថេរល្អក្នុងទីផ្សារផងដែរប្រសិនបើបងប្អូនសម្រេចចិត្តជ្រើសរើសពូជខុសនោះអាចប្រឈមនូវការខាតបង់ផងដែរ៕ ឃិន សារិទ្ធ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣