ព័ត៌មាន
នាវាចម្បាំងរបស់ឥណ្ឌា INS Kulish បានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅថ្ងៃនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
ដូចការគ្រោងទុក នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌាដែលមានឈ្មោះថា INS Kulish បានមកដល់ មូលដ្ឋានសមុទ្ររាមរបស់កម្ពុជាហើយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានសមុទ្ររាម ខណៈដំណើរនៃការ ចូលសំចតនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រ សើរបន្ថែមទៀត។
យោងរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ នាវាចម្បាំងឥណ្ឌានេះ គឺមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចជាផ្លូវការនេះបានគូសបញ្ជាក់ពីភាពជាដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។
សូមបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង«ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦» ដែលជារបៀបវារៈបង្កើតឡើងដោយថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) និងសេដ្ឋកិច្ចពណ៌ខៀវជាដើម។
នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចនាវាបានជួយពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការកសាងដៃគូលើផ្លូវសមុទ្រឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។
តាមការកត់សម្គាល់ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា និងកម្ពុជា បានពង្រីកការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងលើផ្លូវសមុទ្រជាបន្តបន្ទាប់ ដោយកិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើការធ្វើលំហាត់សមយុទ្ធរួមគ្នា និងការបណ្តុះបណ្តាលជំនាញយោធាជាដើម ហើយដំណើរទស្សនកិច្ចរបស់នាវា INS Kulish មកកាន់មូលដ្ឋានសមុទ្ររាម គឺជាការបន្តពង្រឹងលើមាគ៌ាខាងលើនេះ និងបានបង្ហាញពីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ក្នុងការអភិវឌ្ឍដៃគូលើផ្លូវសមុទ្រមួយឱ្យកាន់តែរឹងមាំ និងមានលក្ខណៈស្ថាប័នច្បាស់លាស់ជាដើម៕អត្ថបទបាន ចក់






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣