ព័ត៌មាន
អ្នកនយោបាយ៖ ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា មានសារប្រយោជន៍ និងឧត្តមប្រយោជន៍ដល់ប្រទេសទាំងពីរ
អ្នកនយោបាយបានថ្លែងថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ គឺជាការរិតចំណងមិត្តភាពរវាងប្រទេសនិងប្រទេសឲ្យមានភាពជិតស្និទ្ធនិងជឿជាក់លើគ្នាទៅវិញទៅមក និងមានសារប្រយោជន៍ និងឧត្តមប្រយោជន៍ដល់ប្រទេសទាំងពីរ។
ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកម្ពុជារយៈពេល២ថ្ងៃ គឺជាការរិតចំណងមិត្តភាពរវាងប្រទេសនិងប្រទេសឲ្យមានភាពជិតស្និទ្ធនិងជឿជាក់លើគ្នាទៅវិញទៅមក។ ហើយក៏ជាការផ្លាស់ប្តូរនៅយន្តការនយោបាយផ្សេង ក៏ដូចជាការចុះហត្ថលេខាលើឯកសារចំនួន០៤ បានរំលេចឲ្យឃើញពីការជឿជាក់គ្នាទៅវិញទៅមកទាំងសេដ្ឋកិច្ច វប្បធម៌ កិច្ចការងារការទូត។ ហើយមានមតិខ្លះលើកឡើងទាក់ទងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាមកកម្ពជា ដោយមិនចង់ឲ្យកម្ពុជាមានទំនាក់ទំនងជាមីយ៉ាន់ម៉ានោះទេ ប៉ុន្តែសម្រាប់កម្ពុជាគឺជាប្រទេសដែលមានឥរិយាបថល្អដោយមិនបានយកប្រទេសជិតខាងជាសត្រូវនោះទេនិងបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងឲ្យបានល្អ ពោលគឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ានៅកម្ពុជា គឺមានសារប្រយោជន៍ និងឧត្តមប្រយោជន៍ដល់ប្រទេសទាំងពីរ។
សូមជម្រាបថា ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម មីន អោងឡាំង មានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម មីន អោងឡាំង អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ឯកសារចំនួន០៤ ដែលចុះហត្ថលេខារួមមាន៖
១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ ៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕ អត្ថបទ៖ វង្ស សុភាព










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣