ព័ត៌មាន
ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប។
ឯកឧត្តម អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង និងប្រជាជនទូទាំងខេត្តសៀមរាប សូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម មីន អាងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកជាន់ខ្ពស់គណៈប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចមកកាន់ខេត្តសៀមរាប ដែលជាទឹកដីវប្បធម៌ និងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជារយៈពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ មាន ពេលកំណត់ក៏ដោយ ក៏ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានលើកទឹកចិត្ត និងផ្តល់នូវមោទនភាពយ៉ាងក្រៃលែង សម្រាប់ខ្ញុំផ្ទាល់ជាថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា ឯកឧត្តម ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ដ៏ល្អជាមួយនឹងទស្សនីយភាពនៃតំបន់ប្រាសាទបេតិកភណ្ឌពិភពលោក និងបរិយាកាស រស់នៅនៃខេត្តសៀមរាប-អង្គរទេសចរណ៍ដ៏ប្រណិតមួយនេះ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងប្រជាជនកម្ពុជាខេត្តសៀមរាប ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣