ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំមន្រ្តីតាមដានទឹកជំនន់ក្នុងខេត្តកំពង់ធំ ខណៈស្រូវអាចបន្តខូចខាតច្រើនជាងនេះ
កំពង់ធំ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណអភិបាលស្រុកកំពង់ស្វាយ និងមន្ត្រីក្រោមឱវាទ រួមជាមួយក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់លិចស្រូវ និងទឹកជនហូដាច់ផ្លូវ នៅភូមិកំពង់គោក្រោម និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងពេលចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនៅទីនោះ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានរាយការអំពីផលប៉ះពាល់មួយចំនួនលើផ្ទៃដីស្រូវ ហ្នឹងហើយថារចនាសម្ព័ន្ធ ក្នុងស្រុក ដែលបណ្ដាលមកពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀងតាមដងស្ទឹងសែន ព្រមទាំងបានបញ្ជាក់អំពីការគិតគូររបស់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំភូមិ ក្នុងការជួយរាល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងរយៈពេលនៃទឹកជំនន់នេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបានកើតសរសើរចំពោះអាជ្ញាធរស្រុកកំពង់ស្វាយ ចំពោះការយកចិត្តទុកដាក់រាល់កង្វល់ជាច្រើនរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ ។ ឯកឧត្តម បញ្ជាក់ថា តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ៤០០០ហិតានៅទូទាំងខេត្តនេះ ឃើញមានស្រូវប្រមាណជា ៥០ ភាគរយប៉ុណ្ណោះដែលរងការខូចខាត ។ ព្រោះទីតាំងខាងលើនេះវាមិនមានស្រូវ ១០០ ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នាដោយសារតែភាគច្រើនយើងធ្វើស្រូវពង្រោះ ។ ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធភាព បន្តធ្វើស្រូវប្រាំង ក្នុងខែវិច្ឆិកា និងខែធ្នូ បានដែរទេ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជឱ្យគាត់តាមលទ្ធភាពជាក់ស្តែង ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង យើងសង្កេតឃើញថា ទឹកជំនន់ទាំងនេះ គឺមិនអាចមានសភាពស្រក់ភ្លាមៗនោះទេ ព្រោះវាជារដូវវស្សា មានភ្លៀងធ្លាក់ពីលើតំបន់ភ្នំច្រើន ហើយបើយោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត៥ពាន់ហិតាឯណោះ ក្នុងនោះខូចខាតជាង២ពាន់ហិតាទៅហើយប្រសិនបើទឹកតាមសន្តរស្ទឹងសែននៅតែបន្តឡើង។

ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអន្តរាគមន៍ អនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់នេះបានទាន់ពេលវេលា ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តឱ្យត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស សត្វ៕






-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង