ព័ត៌មាន
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូ វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមក្នុងកម្មវិធី «ផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា» ដែលបានរៀបចំឡើងនៅទីក្រុងអ៊ីសេហារ៉ា ខេត្តកាណាហ្គាវ៉ា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមរាប់រយនាក់ ដែលរួមមាន លោក Kojima Masanobu ប្រធានក្រុមប្រឹក្សាភិបាល និងលោក Okami Takeshi នាយកតំណាង នៃក្រុមហ៊ុន Kojima Holdings Co., Ltd.; លោក Hagiwara Tetsuya អភិបាលក្រុងអីសេហារ៉ា; លោក Watanabe Noriyuki សមាជិកសភាខេត្តកាណាហ្គាវ៉ា; តំណាងសហគមន៍កម្ពុជានៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវកិត្តិយស ដទៃទៀត និងប្រជាពលរដ្ឋកម្ពុជា និងជប៉ុន។
ព្រឹត្តិការណ៍នេះមានសកម្មភាពវប្បធម៌ និងសហគមន៍ជាច្រើន រួមមាន ការសម្តែងរបាំប្រពៃណីខ្មែរ ដោយកុមារកម្ពុជា ការសម្តែងស្គរប្រពៃណីជប៉ុន Wadaiko ការលក់ និងការតាំងបង្ហាញម្ហូបអាហារ និង ផលិតផលកម្ពុជា ព្រមទាំងផលិតផលក្នុងស្រុកមកពីទីក្រុងអីសេហារ៉ា។ សកម្មភាពទាំងនេះបានផ្តល់ ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់ និងទទួលបទពិសោធន៍អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេស ទាំងពីរ ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រាស្រ័យទាក់ទង និងចំណងមិត្តភាពកាន់តែជិតស្និទ្ធ រវាងប្រជាពលរដ្ឋកម្ពុជា និងសហគមន៍ជប៉ុននៅមូលដ្ឋាន។
ក្នុងសុន្ទរកថា ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អប្រសើរ និងយូរអង្វែង រវាងកម្ពុជា និងជប៉ុន ដោយកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតថ្មីមួយក្រោមក្របខណ្ឌ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរកំពុងបន្តរីកចម្រើនលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋា រចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស អប់រំ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ឯកឧត្តម ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា ភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មិនត្រឹមតែ ត្រូវបានកសាងឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងតាមរយៈមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជន សហគមន៍មូលដ្ឋាន និង យុវជនជំនាន់ក្រោយផងដែរ។
ក្នុងបរិបទនេះ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម «ភូមិកម្ពុជា» ដែល ជាវេទិកាមួយផ្តល់ឱកាសឱ្យប្រជាជនជប៉ុនបានស្គាល់ និងស្វែងយល់អំពីកម្ពុជាកាន់តែជិតស្និទ្ធ តាមរយៈវប្បធម៌ ប្រពៃណី ម្ហូបអាហារ និងប្រជាជនកម្ពុជា ហើយទន្ទឹមនឹងនេះ ក៏ផ្តល់ឱកាសដល់ ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសជប៉ុន ឱ្យចូលរួម និងប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយ មិត្តភក្តិជប៉ុន និងសហគមន៍មូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងការកោតសរសើរចំពោះ ក្រុមហ៊ុន Kojima Holdings ដែល បានយកចិត្តទុកដាក់ និងចូលរួមជាមួយកម្ពុជាជាយូរមកហើយ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម ហ៊ុនក្នុងការពង្រឹងមិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅប្រទេសជប៉ុនផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីសង្ឃឹមថា កម្មវិធី «ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អ៊ីសេហារ៉ា – ភូមិកម្ពុជា» នឹងបន្តអភិវឌ្ឍទៅជាវេទិកាដ៏សំខាន់មួយក្នុងការតភ្ជាប់ប្រជាជនកម្ពុជា និង ជប៉ុន និងជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣