ព័ត៌មាន
មន្ត្រីឧទ្យានុរក្ស បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានចាប់យកម៉ាស៊ីបូម ចំនួន២៥គ្រឿង ក្បាលបូម១២គ្រឿង ទុយ៉ូបូមមួយចំនួន និងរុះរើទបង្ហូររ៉ែ និងសម្ភារៈមួយចំនួនផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ករណីមានការរករ៉ែក្នុងតំបន់ខាងលើបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការប៉ះពាល់បរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារបានកំពុងពិនិត្យ និងតាមដានលើករណីព័ទ្ធដីព្រៃធ្វើចំការ និងចិញ្ចឹមសត្វគោ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន១កន្លែងផងដែរ។
ក្នុងពេលនេះ រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹង ឱ្យបញ្ឈប់ការរករ៉ែខុសច្បាប់ នៅតំបន់ខាងលើនោះទៀត។ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានកំណត់ពេលចំនួន១ខែ គិតពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋ ដែលចូលមកបូមរ៉ែរុះរើសម្ភារៈ និង បញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់តទៅទៀត។ ជាមួយគ្នានេះ មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងចាត់វិធានការច្បាប់ ចំពោះករណី ដែលរកឃើញបទល្មើស បន្ទាប់ពីសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ចូលជាធរមាន។






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣