ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
ក្រសួងការបរទេសបានឲ្យដឹងថា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។ កម្ពុជាស្វាគមន៍ជំហានបន្ទាប់ដ៏សំខាន់នេះ ដែលកម្ពុជានឹងតំណាងដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង់ រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា។
សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ខែកញ្ញា វេលាម៉ោង ០៨:០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ០៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹងបើកផ្សាយដោយផ្ទាល់ ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងដំណើរតាមសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្ររវាងប្រទេសទាំងពីរ។ កម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបាន ប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។
កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និង យូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាសក្នុងការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេល ដ៏សំខាន់មួយសម្រាប់សន្តិសុខថាមពលក្នុងតំបន់។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយ មានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ៕ អត្ថបទ វង្ស សុភាព






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣