ព័ត៌មាន
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
សៀមរាប៖ កម្ពុជាបានដាក់ពាក្យប្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OPCW ដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ពាក់ព័ន្ធនឹងទាហានថៃបានប្រើប្រាស់អាវុធសារធាតុគីមីបាញ់ទៅលើគោលដៅជនស៊ីវិកក្នុងអំឡុងសង្គ្រាមឈ្លានពានពីរលើក កាលពីឆ្នាំទៅ។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែកញ្ញានេះថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់រួចហើយ ក្នុងករណីទាហានថៃបានប្រើប្រាស់អាវុធគីមីនិងសារធាតុគីមីក្នុងសង្គ្រាមឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ។ អាវុធគីមីគឺជាអាវុធដែលពិភពលោកហាមឃាត់មិនឱ្យប្រើប្រាស់ ប៉ុន្តែកម្ពុជាបានរកឃើញថា ទាហានថៃបានប្រើប្រាស់យ៉ាងបើកចំហរក្នុងការវាយប្រហារកម្ពុជាទាំងពីរលើក ដែលទាហានថៃបានទម្លាក់ផ្សែងពុលពីលើយន្តហោះ, ដ្រូន, និងការបាញ់តាមរយៈកាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០០មីលីម៉ែត្រ ជាដើម។
ឯកឧត្តមបានបញ្ជាក់ថា អាវុធដែលមានសារធាតុគីមីគឺជាអាវុធមួយប្រភេទ ក្នុងចំណោមអាវុធ ៤៣ប្រភេទ ដែលទាហានថៃបានប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានកម្ពុជា។ ជាក់ស្តែង មន្ត្រី ស៊ីម៉ាក់ បានរកឃើញគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ មានផ្ទុកសារធាតុ ផូស្វ័រ ពណ៌ស ឬជាភាសាអង់គ្លេងហៅថា White Phosphorus នៅទីតាំងវាលស្រែក្នុងខេត្តឧត្តរមានជ័យ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ អាវុធប្រភេទនេះ ត្រូវបានហាមឃាត់ប្រើប្រាស់លើគោលដៅជនស៊ីវិល។ ទន្ទឹមនឹងនេះ កម្ពុជាបានរកឃើញថា វីរកងកងទ័ព និងនគរបាលកម្ពុជា ក៏បានរងគ្រោះដោយសារផ្សែងពុល ដែលបណ្តាលឱ្យពាក់លីជីវិតមួយចំនួន ហើយ ក៏មានជនស៊ីវិលកម្ពុជាប្រមាណ ៤០០នាក់ បានរងរបួស ដោយសារផ្សេងពុលនេះផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងថៃ គឺសុទ្ធសឹងជាប្រទេសស្ថិតក្រោមអនុសញ្ញាស្តីពីអាវុធគីមី(CWC)ដែលអនុសញ្ញានេះ បានអនុម័តនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងបានចូលជាធរមាននៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ១៩៩៧៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣