ព័ត៌មាន
អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសបញ្ចូល និងទទួលស្គាល់ជាផ្លូវការជាសមាជិក-សមាជិកា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស គណបក្សស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត ។
ក្នុងឱកាសនេះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកថ្មី ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យទាំងមូល។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងទៀតថា៖ ការសម្រេចចិត្តរបស់អតីតសមាជិកគណបក្សនយោបាយផ្សេងៗទាំង ៨១១រូប ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបង្ហាញពីការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តោតលើការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឯកឧត្ដម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបន្តថា៖ គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហជានិច្ច ដើម្បីស្វាគមន៍ប្រជាពលរដ្ឋ និងអ្នកស្នេហាជាតិគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចូលរួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ លោក មូល សាំងក្រាញ់ តំណាងឲ្យសមាជិក-សមាជិកាថ្មីទាំង ៨១១រូប បានថ្លែងធ្វើការប្ដេចជ្ញាចិត្តថា ទី១. គោរពរដ្ឋធម្មនុញ្ញ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈ គោលការណ៍ និងវិន័យរបស់គណបក្សប្រជាជនកម្ពុជា។
ទី២. គោរព និងអនុវត្តសេចក្តីសម្រេច ព្រមទាំងភារកិច្ចដែលអង្គការចាត់តាំងប្រគល់ជូន ដោយស្មារតីទទួលខុសត្រូវ។
ទី៣. ចូលរួមប្រជុំ ការអប់រំ និងជីវភាពបក្សឱ្យបានទៀងទាត់ ព្រមទាំងខិតខំសិក្សាស្វែងយល់ និងពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ។
ទី៤. រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់សីលធម៌ និងថែរក្សាកិត្តិយសរបស់គណបក្ស។
ទី៥. ផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិ និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ។
ទី៦. ចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាន។
ទី៧. ប្រព្រឹត្តអំពើល្អ គោរពផលប្រយោជន៍សាធារណៈ មិនប្រព្រឹត្តអំពើខុសច្បាប់ ឬសកម្មភាពណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ទី៨. គោរពការពិត មានភាពស្មោះត្រង់ ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងរួមចំណែកកសាងអង្គការចាត់តាំងគណបក្សនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ។
ទី៩. ប្រែក្លាយការសម្រេចចិត្តចូលរួមជីវភាពនយោបាយនៅថ្ងៃនេះ ទៅជាសកម្មភាពជាក់ស្តែង ដោយចូលរួមជាមួយអង្គការចាត់តាំង និងបំពេញភារកិច្ចដែលបានប្រគល់ជូនឱ្យអស់ពីសមត្ថភាពផងដែរ៕
គួរបញ្ជាក់ថា ការប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១១នាក់នេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកបន្ថែមក្នុងការពង្រឹងរចនាសម្ព័ន្ធ និងសមាជិកភាពរបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានស្រុកបន្ទាយអំពិល ព្រមទាំងបង្ហាញពីការរួមគ្នា និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមចំណែកជាមួយការងារសង្គម៕ឃិនសារិទ្ធ






-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»