ព័ត៌មាន
សហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ គិតជាទឹកប្រាក់សរុបមានចំនួនជាង ១០,៦ ពាន់លានដុល្លារអាមេរិក ត្រូវប្រមាណជិត ៤៤ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ដោយទីផ្សារមួយនេះបានកំពុងបន្តភាពរឹងមាំ នៃការនាំចេញទំនិញរបស់កម្ពុជា។
ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើន កើនឡើងជាបន្តបន្ទាប់ ដោយបានបង្ហាញឱ្យឃើញពីកិច្ចដំណើរល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងស្រុក បាននិងកំពុងជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងបានបង្កើតនូវទំនុកចិត្តដល់វិនិយោគិន ក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ទោះបច្ចុប្បន្នពិភពលោកកំពុងប្រឈមភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។
ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៥០,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ សរុបប្រមាណជាង ២៤,១ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ ភាគរយ និងការនាំចូលពីបរទេសមានទឹកប្រាក់ជាង ២៦,៥ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។
ចំណែកការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ, នៅក្នុងរយៈពេល៨ខែនេះ មានទឹកប្រាក់សរុបជាង ១០,៦ ពាន់លាន ដុល្លារអាមេរិក កើនជាង ២៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មានជាង ៨ ពាន់លានដុល្លារប៉ុណ្ណោះ) ក្នុងនោះប្រភេទទំនិញ សំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអាមេរិករួមមាន៖ សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញផលិតផល ពីកសិកម្មនិងផ្សេងៗទៀត។ ចំណែកការនាំទិញចូលពីសហរដ្ឋអាមេរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ៤៣១ លានដុល្លារអាមេរិក កើនឡើងជាង ៧៧ ភាគរយ ចំពោះប្រភេទទំនិញដែលនាំចូលរួមមាន៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញ ច្រើនផ្សេងៗទៀត៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា