ព័ត៌មាន
អ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
ការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមរយៈ UNCLOS ប្រទេសកម្ពុជាអាចមានប្រៀបខាងផ្លូវច្បាប់ ឯកសារ និងបទដ្ឋានគតិយុត្តនានា។ នេះបើតាមការយល់ឃើញរបស់អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា ការណ៍ដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូង UNCLOS នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ គឺជាចំណុចល្អមួយ នៃចាប់ផ្តើម ក៏ប៉ុន្តែកម្ពុជាពោពេញដោយការប្រុងប្រយ័ត្ន ពីព្រោះរឿងនេះ ពាក់ព័ន្ធនឹងដែនអធិបតេយ្យភាពរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងឯកសារអន្តរជាតិ ច្បាប់អន្តរជាតិ ជាពិសេសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដែលនឹងត្រូវបានចាក់ទុកជាប្រវត្តិសាស្រ្តផងដែរ។ បណ្ឌិត ស៊ឺន សំ បានគូសបញ្ជាក់ថា ការលើកឡើងយ៉ាងដូច្នេះ មិនមែនមានន័យថា ជាទំនួលខុសត្រូវរបស់ភាគីកម្ពុជាតែម្ខាងនោះទេ ពោលគឺជាទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ជាពិសេសគណៈកម្មការផ្សះផ្សាទាំង៥រូបរបស់ UNCLOS ដែលត្រូវធ្វើការដោយមានតម្លាភាព យុត្តិធម៌ សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ។
បណ្ឌិត ស៊ឺន សំ បានបន្តទៀតថា បើមើលតាមលទ្ធភាពកម្ពុជា អាចមានប្រៀបលើភាគីថៃ ខាងផ្លូវច្បាប់ ឯកសារ និងបទដ្ឋានគតិយុត្តទាំងឡាយ។ ការមានប្រៀបនេះ មិនមែនមានន័យថា កម្ពុជាខុសទៅបំពាន កេងចំណេញទៅលើប្រទេសថៃនោះទេ ពោលគឺកម្ពុជាឈរលើភាពត្រឹមត្រូវ ឯកសារប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ យ៉ាងណាក្តី កម្ពុជាក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ពីព្រោះប្រទេសថៃពូកែណាស់បញ្ចុះបញ្ជូលអ្នកពាក់ព័ន្ធ ជាពិសេសបង្កើតសាច់រឿងតូចៗ ដោយឲ្យកម្ពុជារវល់តាមដោះស្រាយសាច់រឿងទាំងនោះ គ្មានពេលវេលាគ្រប់សម្រាប់ដោះស្រាយសាច់រឿងណាមួយជាក់លាក់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅថ្ងៃទី១៣ខែកញ្ញាម្សិលមិញ បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅប្រទេសសិង្ហបុរី។ សុន្ទរកថាបើកកិច្ចប្រជុំ នឹងធ្វើនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ៩:០០ ព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី ។ កិច្ចប្រជុំនេះ នឹងបើកជាសាធារណៈ និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ ក៏ដូចជាតាមទូរទស្សន៍ជាតិកម្ពុជា។ រីឯសុន្ទរកថា បើករបស់កម្ពុជា នឹងថ្លែងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕ អត្ថបទ៖ទូច សោភ័ណ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣