ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ជ្រើសរើសវិញ្ញាសាប្រឡងមន្ត្រីដោយផ្ទាល់ ការពារការបែកធ្លាយវិញ្ញាសា
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងចូលរួមក្នុងការពិនិត្យ ដំណើរការតាក់តែងវិញ្ញាសា ពិសេសគឺការជ្រើសរើសវិញ្ញាសាសម្រាប់គ្រប់ការប្រឡងជ្រើសរើសមន្ត្រី ក្នុងកំណែ ទម្រង់ថ្មីនេះ។ យន្តការជ្រើសរើសវិញ្ញាសាប្រឡងនេះ គឺជាការការពារ ការបែកធ្លាយវិញ្ញាសាប្រឡង។
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចំនួន ២។ ទី ១ជាការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្របខណ្ឌក្រសួងយុត្តិធម៌ រីឯការប្រឡងមួយទៀត ជាការ ជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចូលបម្រើការងារក្នុងក្របខណ្ឌ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនកា រ។ ការប្រឡងទាំងពីរនេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ដោយការប្រឡងជ្រើសរើសមន្ត្រីក្រសួងយុត្តិធ៌ម ចាប់ផ្តើមនាពេលព្រឹក រីឯការប្រឡងជ្រើសរើសមន្ត្រីក្រសួងផែនការ រៀបចំឡើងនៅពេលថ្ងៃត្រង់។ ចាប់ផ្តើមតាំងពីព្រឹកព្រលឹម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញ បានអញ្ជើញចុះពិនិត្យដំណើរការរៀបចំវិញ្ញាសា និងសម្រេចជ្រើសរើសវិញ្ញាសាដែលតាក់តែដោយគ្រូឧទ្ទេស និងសា ស្ត្រាចារ្យជំនាញ។
ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា យន្តការជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មុនម៉ោងប្រឡងនេះ ជាវិធានការគន្លឹះសំខាន់មួយ ក្នុងការកាត់ផ្តាច់រាល់ហានិភ័យទាំងឡាយ និងធានាដាច់ខាតថាមិនមានបុគ្គលណាម្នាក់អាចដឹង ឬមើលឃើញខ្លឹមសារវិញ្ញាសាមុនម៉ោងប្រឡងនោះទេ។ នេះ ជាខែលការពារការលេចធ្លាយដ៏មានប្រសិទ្ធភាព។ក្រៅពីវិធានការការពារនេះ រាល់ការប្រឡងជ្រើសរើសមន្ត្រីរាជការ តែងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុក រលួយ និងសាធារណជន ជាអ្នកស្ម័គ្រចិត្ត ក្នុងការចូលរួមតាមដាន ត្រួតពិនិត្យការពារមិនឱ្យមានភាពមិនប្រក្រតី ណាមួយកើតឡើង។
ក្រោយបញ្ចប់ការប្រឡង ការធ្វើកំណែសន្លឹកកិច្ចការនឹងរៀបចំឡើងភ្លាមៗ ក្រោមការអនុវត្ត នីតិច្បាស់លាស់ ដែលធានារក្សាភាពសម្ងាត់នៃអត្តសញ្ញាណសន្លឹកកិច្ចការ និងធ្វើឡើងក្រោមការត្រួតពិនិត្យពី មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ និងសាធារណជន ជាអ្នកស្ម័គ្រចិត្ត។
ការប្រឡងដែលរៀបចំឡើងនៅថ្ងៃនេះ មានទាំងការជ្រើសរើសមន្ត្រីក្របខណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងា រ។ ការរើសមន្ត្រីសម្រាប់ក្រសួងយុត្តិធ៌ម ជាការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ រីឯការរើសមន្ត្រីក្រសួងផែនការ ជា ការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
ការប្រឡងក្របខណ្ឌក្រសួងយុត្តិធម៌ ចាប់ផ្តើមនៅម៉ោង ៨.០០ព្រឹក ដែលមានបេក្ខជនចូលរួមសរុបជាង ៥០០នាក់ ចូលរួមបប្រកួតប្រជែង។ ការប្រឡងម្រខណ្ឌក្រសួងយុត្តិធម៌ ជ្រើសរើសអ្នកជាប់ ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ។
ការប្រឡងក្របខណ្ឌ ក្រសួងផែនការ មានបេក្ខជនចូលរួមសរុប ការប្រឡងជ្រើសរើសមន្ត្រីក្រសួងផែនការ ចាប់ផ្តើមនៅម៉ោង ១.០០ រសៀល ដែលមានបេក្ខជនចូលរួមប្រមាណជិត ៤០០នាក់។ ការប្រឡងនេះ ជ្រើសរើសចំនួន ១៦នាក់។ អត្ថបទ៖ គឹមហុក









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣