ព័ត៌មាន
ការចរចាប្រាក់ឈ្នួលម្មករលើកទី២ ភាគីសហជីពកំណត់តួលេខចំនួនពីរផ្សេងៗគ្នា ដើម្បីស្នើសុំដំឡើងសម្រាប់ឆ្នាំ២០២៧
ភ្នំពេញ៖ ភាគីសហជីពតំណាងកម្មករនិយោជិត នៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានបង្ហាញតួលេខចំនួន២ផ្សេងៗគ្នា ដើម្បីស្នើសុំដំឡើងសម្រាប់ឆ្នាំ២០២៧ខាងមុខ ទី១.ចំនួន ១៥,៣ដុល្លារ និងទី២.ចំនួន ៤០,៦ដុល្លារ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន២ដូចគ្នា គឺកត្តាសង្គម និងកត្តាសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ដូចទៅនឹងឆ្នាំមុនៗដែរ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា គឺត្រូវធ្វើបទបង្ហាញដើម្បីឱ្យភាគីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិតឱ្យបានជ្រាប ហើយយោងតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ ភាគីនីមួយៗនឹងវិលត្រឡប់ទៅសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលជំហររបស់ភាគីខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់។
គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣