ព័ត៌មាន
អភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ការចុះពិនិត្យការដ្ឋាននាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិនិត្យលើទិដ្ឋភាពបច្ចេកទេស និងជំរុញដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន ធានាបាននូវគុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងសកម្មភាពចុះពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេសសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថាច្រាំងស្ទឹងដែលបានសាងសង់ និងកែលម្អរួច មានភាពរឹងមាំ ក្រៅពីការការពារការបាក់ច្រាំង និងត្រូវគិតគូរអំពីការរៀបចំលំអរ សោភ័ណភាពជុំវិញ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាលំហសាធារណៈដ៏ទាក់ទាញ សម្រួលដល់ការហាត់ប្រាណ និងការសម្រាកកម្សាន្តរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរក្រុងត្រូវបន្តចុះណែនាំ សំរួល និងសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការដ្ឋាន ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗ និងធានាថាដំណើរការសាងសង់មិនរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឡើយ។
គួរបញ្ជាក់ផងដែរថា៖ គម្រោងសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តកណ្ដាលកំពុងអនុវត្ត ដើម្បីលើកកម្ពស់មុខមាត់ក្រុងតាខ្មៅ ឱ្យកាន់តែមានសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាព បម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទាំងខេត្ត៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣