ព័ត៌មាន
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រំឭកដល់យោធិនក្នុងកងពល ត្រូវត្រៀមលក្ខណៈជាប្រចាំសម្រាប់ការងារសង្គ្រោះ និងជួយពលរដ្ឋពេលមានគ្រោះមហន្តរាយ
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១៤ ខែកញ្ញានេះ បាន បន្តក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពល គប្បីត្រូវត្រៀមលក្ខណៈជាប្រចាំសម្រាប់ការងារសង្រ្គោះ និងជួយសង្រ្គោះពលរដ្ឋរងគ្រោះគ្រោះមហន្តរាយនានាដែលកើត ចេញជាយកថាហេតុណាមួយ ជាពិសេសគឺគ្រោះទឹកជំនន់នេះតែម្តង។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា កងទ័ពត្រូវមានការយល់ដឹង ប្រុងប្រយ័ត្ន និងតាមដានសភាពការណ៍ជាប្រចាំ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រប់ស្ថានការណ៍។ ជាពិសេស ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានដាក់បទបញ្ជា និងណែនាំឱ្យកម្លាំងពាក់ព័ន្ធ ត្រៀមលក្ខណៈជាប្រចាំសម្រាប់ការងារសង្គ្រោះ និងជួយប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ ដោយត្រូវត្រៀមទាំង កម្លាំង មធ្យោបាយ យានយន្ត សម្ភារៈ និងសមត្ថភាពអនុវត្តភារកិច្ច ឱ្យមានភាពរួសរាន់ និងអាចចល័តបានទាន់ពេលនៅពេលទទួលបទបញ្ជា។
នៅចំពោះមុខនាទាយហាន នាយទាហានរង និងពលទាហាននៃកងពល លោកឧត្តមសេនីយ៍ ទោ ហ៊ុល សំអុន បានលើកឡើងទៀតថាការត្រៀមសង្គ្រោះគ្រោះមហន្តរាយ មិនមែនជាការងារដែលរង់ចាំដល់ពេលមានហេតុការណ៍កើតឡើងនោះទេ ប៉ុន្តែត្រូវ ត្រៀមជាមុន រៀបចំជាមុន និងពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីធានាថា នៅពេលប្រជាពលរដ្ឋត្រូវការជំនួយកម្លាំងកងពលតូចលេខ៩៩ អាចចេញអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត។
ជាមួយគ្នានោះដែរលោកមេបញ្ជាការ ក៏បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវចងចាំថា វិន័យ គឺជាមូលដ្ឋាននៃកម្លាំង ហើយការត្រៀមខ្លួន គឺជាការទទួលខុសត្រូវរបស់យោធិនគ្រប់រូប។ ដូច្នេះ កងទ័ពត្រូវប្រកាន់ខ្ជាប់នូវស្មារតី៖ «ទាហាន វិន័យ តស៊ូ ក្លាហាន» ត្រូវគោរព និងអនុវត្តបទបញ្ជារបស់ថ្នាក់លើ និងបទបញ្ជាផ្ទៃក្នុងដោយម៉ឺងម៉ាត់ មិនធ្វេសប្រហែសចំពោះវិន័យ តួនាទី និងភារកិច្ចរបស់ខ្លួនឡើយ។ មួយវិញ ទៀតត្រូវបន្តពង្រឹង សាមគ្គីភាពផ្ទៃក្នុង ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ដោយចេះសហការគ្នា ជួយគ្នា និងរក្សាឯកភាពក្នុងជួរកងទ័ព ព្រោះកម្លាំងរឹងមាំ មិនអាចកើតចេញពីបុគ្គលតែម្នាក់ឡើយ ប៉ុន្តែកើតចេញពីការរួបរួមរបស់កម្លាំងទាំងមូល។ ដូច្នេះត្រូវប្រកាន់ខ្ជាប់ វិន័យរឹងមាំ សាមគ្គីភាពរឹងមាំ ត្រៀមខ្លួនជានិច្ច ដើម្បីបម្រើជាតិ និងប្រជាជន៕អត្ថបទបាន ចក់









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣