ព័ត៌មាន
កម្ពុជា-ទីម័រ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន
ក្រុងឌីលី: ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ ចុះអនុស្សរណៈយោគយល់ ដើម្បីបង្កើតក្របខណ្ឌបន្ថែម ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ តាមរយៈការតភ្ជាប់ ប្រព័ន្ធទូទាត់ឆ្លងដែន។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ បានចុះ អនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយ ឯកឧត្តម Helder Lopes ទេសាភិបាលធនាគារកណ្តាលទីម័រឡេស្តេ ក្រោមអធិបតីភាព ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ និងឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិតេយ្យទីម័រឡេស្តេ។
គោលបំណងនៃអនុស្សរណៈយោគយល់នេះ ដើម្បីបង្កើតក្របខណ្ឌបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការ ទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ។ តាមរយៈក្របខណ្ឌនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរ ព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងសហការលើការស្រាវជ្រាវ ក៏ដូចជាការបណ្តុះបណ្តាលនានា។ កិច្ចសហប្រតិបត្តិការ នេះក៏មានគោលបំណងលើកកម្ពស់ការទូទាត់ជារូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស ទាំងពីរ។
សូមបញ្ជាក់ថា ជុំវិញកិច្ចសហប្រតិបត្តិការនេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកដំបូង រវាងធនាគារទាំងពីរ នៅរាជធានីភ្នំពេញ មានគោលបំណងពង្រឹងកិច្ច សហការរួមមាន៖ ប្រតិបត្តិការធនាគារកណ្តាល, ការតភ្ជាប់ការទូទាត់សងប្រាក់, នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល, ការត្រួតពិនិត្យធនាគារ, បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស ហើយតាមរយៈអនុស្សរណៈយោគយល់នោះដែរ បានបង្ហាញពីការចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៃប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើនថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣