ព័ត៌មាន
អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅទូទាំងប្រទេស
អគ្គិសនីកម្ពុជាកំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីសម្រាប់ស្ថានីយបញ្ជូលថាមពលដល់យានយន្តអគ្គិសនីជាង ៤០០កន្លែង នៅទូទាំងប្រទេស ក្រោមគម្រោងទុនវិនិយោគជំហានដំបូង ដោយមានថវិកាប្រមាណ ១០ លានដុល្លារអាមរិក ដើម្បីពង្រីកបណ្តាញបញ្ចូល ថាមពលល្បឿនលឿនជូនសាធារណជន។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងតាមប្រព័ន្ធវីដេអូ ក្នុងកម្មវិធីសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ជុំវិញបញ្ហាថាមពល, ប្រព័ន្ធថាមពលនៅកម្ពុជាកាន់តែរឹងមាំ បានកំពុងប្រើប្រាស់ នៅក្នុង វិស័យសេដ្ឋកិច្ច ដោយក្នុងនោះតម្លៃអគ្គិសនីបានបង្ហាញឱ្យឃើញតាមរយៈប្រព័ន្ធដឹកជញ្ជូន អាជីវកម្ម និងសកម្មភាពផលិតភាព បានកំពុងពឹងផ្អែកខ្លាំងលើថាមពលអគ្គិសនី បច្ចុប្បន្នកម្ពុជាបានកំពុងដាក់ឱ្យដំណើរការប្រព័ន្ធបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីជាតិ ដែលមានភាពតភ្ជាប់គ្នាទូទាំងប្រទេស ជាក់ស្តែងអគ្គិសនីកម្ពុជាបានកំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បញ្ចូលថាមពលឱ្យយាន យន្តអគ្គិសនីជាង ៤០០ ទីតាំងនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញគម្រោងបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីនេះ នៅក្នុងជំហានដំបូង បានចំណាយថវិកា ប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងគម្រោងពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលល្បឿនលឿនសម្រាប់សាធារណជន នៅតាម បណ្តោយផ្លូវជាតិសំខាន់ៗ និងទៅកាន់តំបន់នានា ដែលសេវាកម្មឯកជនមិនទាន់បានអភិវឌ្ឍន៍ ។ បញ្ហានេះដែរ ក្រសួងកំពុងសហការ ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់អ្នករត់កង់បីនៅកម្ពុជា ក្នុងការផ្លាស់ប្រើប្រាស់កង់បីដើរដោយអគ្គិសនីផងដែរ។
ឯកឧត្តម កែវ រតនៈ សង្កត់ធ្ងន់ថា ប្រសិនយើងគណនាលើផ្នែកសេដ្ឋកិច្ច គឺបានបង្ហាញនូវលទ្ធផលល្អ លើការផ្លាស់ប្តូរទៅប្រើ ប្រាស់ថាមពលនេះ ដោយអាចជួយលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលផងដែរ។ ឯកឧត្តម បន្ថែមថា នៅពេលសេដ្ឋកិច្ចកាន់តែពឹងផ្អែកលើថាមពលអគ្គិសនី ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលក៏កាន់តែមានសារៈសំខាន់ផងដែរ។
ឯកឧត្តម លើកឡើងបន្ថែមថា កាលពីខែកក្កដា កន្លងមកនេះ កម្ពុជាបានដាក់ឱ្យដំណើរការមូលនិធិវិលជុំសម្រាប់ប្រសិទ្ធភាព ថាមពល ដែលមានទំហំទឹកប្រាក់ ២០ លានដុល្លារអាមេរិក, មូលនិធិនេះបានជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគ លើឧបករណ៍ និងដំណើរការផលិតកម្មដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងតិច ៣០ ភាគរយ នៃហិរញ្ញវត្ថុនៅក្នុងមូលនិធិនេះ ដោយត្រូវ បានបម្រុងទុកសម្រាប់សហគ្រាសដែលជាកម្មសិទ្ធរបស់ស្រ្តី ឬថ្នាក់ដឹកនាំដោយស្រ្តី នៃការប្រើប្រាស់អគ្គិសនីប្រកបដោយផលិតភាព នៅក្នុងលំនៅដ្ឋាន ក៏ដូចជាការជួយគាំទ្រដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារអន្តរជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣