ព័ត៌មាន
រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបើកទ្វារស្វាគមន៍គណៈប្រតិភូនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ក្នុងការចុះសិក្សាស្វែងយល់ផ្ទាល់អំពីការងារនីតិប្បញ្ញត្តិ ដោយផ្តោតសំខាន់លើការយល់ដឹងអំពីយន្តការ «សមាជរដ្ឋសភា និងព្រឹទ្ធសភា» ដែលជាវេទិកាកំពូលរួមគ្នារបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ (ព្រឺទ្ឋសភានិងរដ្ឋសភា) ក្នុងការពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិក្នុងករណីចាំបាច់ ស្របតាមរដ្ឋធម្មនុញ្ញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡាយ ប៊ុនម៉េង អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ និងជាលេខាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពិគ្រោះយោបល់ច្បាប់រដ្ឋសភា បានបញ្ជាក់លម្អិតអំពីដំណើរការសភា និងបេសកកម្មស្នូល ទាំងការតាក់តែងអនុម័តច្បាប់ ការអនុម័តថវិកាជាតិ ការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ការងារជាតំណាងរាស្ត្រ និងការទូតសភា។ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់និស្សិត និងបានចាត់ទុកយុវជនទាំងអស់ជាធនធានមនុស្សដ៏មានសក្តានុពលខ្ពស់ក្នុងការចូលរួមអភិវឌ្ឍជាតិ។
តំណាងឱ្យប្រតិភូនិស្សិត លោក ឆៃ ប៉េងស្រ៊ន់ សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបើកឱកាសដ៏មានតម្លៃនេះ ដោយគូសបញ្ជាក់ថា បទពិសោធ និងចំណេះដឹងជាក់ស្តែងពីស្ថាប័នផ្ទាល់ គឺជាពន្លកគំនិត និងជាធាតុចូលដ៏រឹងមាំសម្រាប់និស្សិតយកទៅប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាការបំពេញការងារបម្រើសង្គមជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ក្រៅពីការស្តាប់បទបង្ហាញផ្ទាល់ពីមន្ត្រីជំនាញ គណៈប្រតិភូនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស នៅថ្ងៃនេះដដែលក៏បានអញ្ជើញទស្សនកិច្ច និងសិក្សាស្វែងយល់ជាក់ស្តែងនៅទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណវិមានរដ្ឋសភាផងដែរ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣